មកដឹងពី កូនដំបូង តារាសម្ដែង តូតា

0

នៅទីបំផុតភរិយាវ័យក្មេងរបស់ ផលិតកម្មកងចក្រកភីកឈ័រ លោក នីត គឺអ្នកនាង តូតាតារាសម្តែងបានសម្រាលកូនជាផ្លូវការហើយ។ នេះជាការទន្ទឹងរង់ចាំយ៉ាងច្រើនខែ របស់ឪពុកម្តាយមួយគូនេះ។ តូតាបានថ្នមខ្លួន គោរពក្បួនជានារីមេផ្ទះយ៉ាងប្រសើរហើយភាពព្យាយាម បានមកដល់ដោយកើតកកាលពីល្ងាចថ្ងៃទី១៥ តុលា ឆ្នាំ២០២០មុននេះ។
ចាប់តាំងពីដឹងថា ម៉ាក់ សែនសូនីតា មានពោះពុង មកលោកប៉ុល វិបូរហៅនីត បានសម្តែង អារម្មណ៍ ស្រឡាញ់ថ្នាក់ថ្នមកូនស្ងួននិងភរិយា វ័យក្មេងលើសដើម។មួយជំហ៊ានណាក៏លោក បានបំពេញការងារជាបុរសមេគ្រួសារបានយ៉ាងល្អគួរ អោយសរសើរ។ ឯតូតាវិញ រិតតែទទួលបានភាពកកក់ក្តៅអំឡុងពពោះ មិនខ្វល់ចិត្តមានតែស្នាមញញឹមជាប្រចាំ។លើសពីនេះនាងទទួលបានកាដូជាបន្តបន្ទាប់ និងមុខរបររកសុី មានទាំងហាងលក់ពេជ្រ និងកសិដ្ឋានចិញ្ចឹមគោ។
ម្សិលមិញថ្ងៃ១៥ តុលា ឆ្នាំ២០២០ តូតា បានបង្ហោះសារថា «ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង? អោយអូនសុំណែនាំខ្លួនផងបាទ។អូនឈ្មោះ ប៉ុល បូនីតតូ
កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 ។វេលាម៉ោង 4:32pm។ អូនមានទំងន់ 3.6kg អូនកើតក្នុងឆ្នាំកូនកណ្តុរមាស?☯️?អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែរបាទ»។ តូតានឹងពន្យាពេលបម្រើសិល្បៈមួយរយៈសិនក្រោយ សម្រាលកូន ដើម្បីមើលថែកូន និងគ្រួសារហើយ ទុកពេលវេលា មើលគ្រងមុខរបរអោយបានរឹងមាំជាបន្តទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here