ពេជ្រ សូលីកា ចង់រៀបការឆ្នាំ ២០២១

0

បើទោះជាមានកូន និងស្វាមី ក៏ពេជ្រ សូលីកា តារាចម្រៀងស្រស់សោភានិងល្បីឈ្មោះ ហាក់មិនទាន់ស្រលះចិត្តគ្រាមិនទាន់ឭសំឡេងភ្លេងការ។បានតំណក់ឈាម១ជា កូនប្រុស ពេជ្រ សូលីកា បានកំណត់ផ្លូវខ្លួនឯងថានិង រៀបការតាមប្រពៃណីខ្មែរ ដើម្បីបង្ហាញអោយគេមើលឃើញ។

ពេជ្រ សូលីកា គម្រោងចេញទៅរស់នៅអូស្រ្ដាលី តាមប្ដី គឺមិនអាចកំណត់ច្បាស់លាស់ទេ តែនាងចង់រៀបការតាមប្រពៃណីខ្មែរ នៅឆ្នាំ២០២១ ខាងមុខនេះហើយ ប្រសិនបើគ្មានការប្រែប្រួលនោះ។ ប៉ុន្ដែរដោយសារតែកូវីដ-១៩ នៅមិនទាន់រលត់ ទើបធ្វើឲ្យពេលនេះ សូលីកា ដើរដល់ផ្លូវទាល់ រហូតធ្វើឲ្យស្ទះផ្លូវដល់ទៅ២ច្រកព្រមគ្នាតែម្ដងនោះ គឺទី១. គម្រោងរៀបការក៏អាចត្រូវបានពន្យារ ព្រោះនាងចង់ធ្វើធំដុំនោះមិនទៅរួច និងទី២. ការចង់ដឹកដៃប្ដីបីកូនចេញទៅរស់នៅអូស្រា្ដលី ក៏មិនអាចធ្វើបានតាមចិត្តចង់ ទើបធ្វើឲ្យសូលីកា កាន់តែមានអារម្មណ៍ច្របូកច្របល់ ខណៈដែលម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង ក៏ស្ថិតនៅជាប់ពន្ធធនាគារនៅឡើយ។

ពេជ្រ សូលីកា នៅតែរក្សាបានប្រជាប្រិយភាព ដដែលបើទោះជាមានបញ្ហាខ្លះមករំខានក៏ហ្វេនៗ របស់នាងនៅតែមានការស្រឡាញ់និងអោយតម្លៃ។ថ្មីៗនេះចម្រៀង របសនាងស្រាប់តែត្រូវបានខាងផលិតកម្មហង្សមាស បង្ហោះឡើងដែលជាសញ្ញាថានាងនៅតែជាតារាហង្សមាសដូចមុននៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here