នៅពេលនេះ មាស សុខសោភា បានប្រកាសហើយថា នាងពិតជាមានបទចម្រៀងថ្មីនៅក្នុងផលិតកម្មមានឈ្មោះមួយដោយសារ តែការចរចារគ្នាត្រូវ។ ចម្រៀងរបស់នាង និង សម្រេចចេញជាផ្លូវការនៅអំឡុងខែវិច្ឆិកាខាងមុខ ដោយនាងយល់ថាប្លែកហើយមានភាពទាក់ទាញ។
មាស សុខសោភា បានលើកបញ្ជាក់ថា នាងក៏ចង់ចុះកុងត្រាដែរ នៅផលិតកម្មណាមួយប៉ុន្តែការចុះកុងត្រា មិន ត្រូវបិទសេរីភាពនាងជាដាច់ខាត។ សោភា ថាចំនុចទាំងនេះហើយដែលនាង បានគិតហើយគិតយូរមកហើយ ព្រោះថាពេលនេះ នាងក៏មានការបង្កើតផលិតកម្មផ្ទាល់ខ្លួនដែរ។ ប៉ុន្តែយ៉ាងណារាល់ការចេញចម្រៀងអ្វីក៏ យើងពិភាក្សាគ្នាជាគោល។ មាស សុខសោភា បន្តថា យ៉ាងណាក្រោយបានលក្ខខណ្ឌជាកញ្ចប់នាងបានជ្រើសរើសផលិតកម្មមួយរួចហើយ ដោយនៅក្នុងខែវិច្ឆិកា ចេញបទចម្រៀង។យ៉ាងណាសូមលាក់សិនចំពោះឈ្មោះព្រោះថាបងប្អូនតាមដានយូរហើយថា នាងទៅផលិតកម្មណា ពេលនេះមានផលិតកម្មហើយទទួលនាង។
មានទស្សនិកជនខ្លះ និយាយថានាងចូលហង្សមាស ខ្លះថាហ្គាឡាក់សុី ។ យ៉ាងណាមិញមានតែការតាមដានប៉ុណ្ណោះ ដោយមិនដឹងថាកំពូលតារាចម្រៀងរូបនេះនៅខាងណា។ មាស សុខសោភា នៅតែជាតារាដែលមានឈ្មោះបោះសំឡេង ដោយមហាជនខ្លះថា អោយនាងថា ជារាជនីសំឡេងមាសបច្ចុប្បន្ននេះ។