ឮថា VJ Dada បើកសម្ភោធហាង ដោយមិនយកចំណងដៃ

0

មានការសរសើរមិនតិចទេ បន្ទាប់ពីវីជេ ដាដា VJ Dada ប្រកាសបើកហាងទ្រង់ទ្រាយធំមួយ ដោយហាងថ្មីរបស់លោក នឹងធ្វើពិធី Grand Opening នៅល្ងាចថ្ងៃទី៩ តុលា ឆ្នាំ២០២០ ដោយលោកប្រកាសថា តារាសិល្បៈមិនតិចនាក់នោះទេ ដែលលោកបានអញ្ជើញអោយចូលរួម។ អ្វីដែលជាការកត់សម្គាល់ គឺមានដំណឹងថា ពិធីនោះ គឺលោកប្រកាសមិនទទួលចំណងដៃនោះទេ ដើម្បីកុំអោយភ្ញៀវមានសម្ពាធ។

យោងតាមបញ្ជាក់ វីជេ ដាដា បានអះអាងថា បណ្ដាភ្ញៀវកិត្តិយសដែលលោកនឹងអញ្ជើញអោយធ្វើជាភ្ញៀវកិត្តិយស គឺមិនតម្រូវអោយមានកាដូ ឬ ចងដៃនោះទេ ដោយលោកគ្រាន់ទាមទារអោយភ្ញៀវចូលរួមអោយបានច្រើន ដើម្បីសប្បាយជុំគ្នាតែប៉ុណ្ណោះ។ នៅក្នុងកម្មវិធីនោះ លោកថាបណ្ដាភ្ញៀវដែលចូលរួម នឹងមានការភ្ញាក់ផ្អើលចំពោះគម្រោងមួយ ដោយលោកប្រកាសថា សូមអោយតែភ្ញៀវដែលបានចូលរួម នឹងឃើញនូវការពពាក់អារម្មណ៍មួយនោះ។ ហាងនេះមានទីតាំងនៅលើផ្លូវ ២២២ ខាងក្រោយក្លិប X2 ផ្លូវត្រសក់ផ្អែម។ លោកថា ពិធីសម្ពោធហាងរបស់លោក នឹងរំពឹងថាមានតារាសិល្បៈ និង ភ្ញៀវមកច្រើន ដោយសារតែលោកមិនត្រូវការចំណងដៃ និង កាដូពីភ្ញៀវដែលបានចូលរួម។
ខាងក្រោមនេះជាវីដេអូឃ្លីប មុនពិធី Grand Opening ដែលនឹងធ្វើនៅថ្ងៃទី៩ តុលា ឆ្នាំ២០២០នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here