សូ ស្រណោះ ត្រៀមបញ្ចេញ MV បទដំបូង ក្រោយមានការគាំទ្រ

0

បន្ទាប់ពីបបទចម្រៀងបើកឆាករបស់អ្នកឯកទេសព្យាណូ លោក សូ ស្រណោះ ទទួលបានការចាប់អារម្មណ៍ទ្វេរដង ពេលនេះលោកអះអាងថា នឹងត្រៀមផលិតជា MV ហើយ ដើម្បីអោយបទដំបូងដែល ពោរពេញដោយអត្ថន័យ និង ស្ដាប់ទៅទាក់ត្រចៀក ទាំងសាច់ភ្លេង និង ការលើកដាក់សំលេង កាន់តែមានការចាប់អារម្មណ៍។ នេះជាចម្រៀងដែលបកស្រាយដោយផ្ទាល់របស់បណ្ឌិត្យព្យាណូរូបនេះ ខណៈដែលបទនេះ ក៏ជាបទនិពន្ធថ្មី ទាំងសាច់ភ្លេង និង ប៉ារ៉ូលចម្រៀងផងដែរ។ បទចម្រៀងរបស់លោកកាន់តែចាក់ដោតអារម្មណ៍អ្នកស្ដាប់ ជាពិសេសក្នុងចំណោមយុវវ័យ ដែលចូលបទស្នេហាលន្លង់លន្លោច។ លោក សូ ស្រណោះ ក៌បានបញ្ជាក់ថា នឹងត្រៀមផលិតមួយបទនេះ ជា សាច់រឿង ឬ MV ផងដែរ ដែលកាន់តែធ្វើអោយគេមើលឃើញថា នឹងជួយអោយបទ Original Song នេះបង្កើនភាពទាក់ទាញ។

គួរបញ្ជាក់ផងដែរថា លោក សូ ស្រណោះ គឺជានាយកសាលាស្រណោះតន្ត្រី ដែលជាបណ្ឌិត្យផ្នែកព្យាណូមកពីប្រទេជប៉ុន។ លោកជាសិល្បករផ្នែកតន្ត្រីល្បីឈ្មោះ និង ជាអ្នកបង្ហាត់ផ្នែកចម្រៀង និង តន្ត្រី ដែលមានបទពិសោធន៍ខ្ពស់ទាំងក្នុង និង ក្រៅស្រុក។ ស្របពេលដែលលោកក៏មានរូបរាងសង្ហារផង ទើបកាន់តែធ្វើអោយមានការចាប់អារម្មណ៍នៅពេលលោកបញ្ចេញបទចម្រៀងដំបូងនេះ អមដោយការលេងស្ទីលសែនសង្ហារផង។

LEAVE A REPLY

Please enter your comment!
Please enter your name here