មិនត្រឹមតែសាងភាពភ្ញាក់ផ្អើល ក្នុងឱកាសបានសម្ដែងភាពយន្តប៉ុណ្ណោះទេ បវរកញ្ញាចក្រវាទ្ប២០១៩ កញ្ញា សំណាង អេលីណា ក៏ត្រូវបានម្ចាស់ផលិតផល DL Secret ជ្រើសជាទូតសុឆន្ទៈផងដែរ។ ពាក់ព័ន្ធនឹងឱកាសនេះ ម្ចាស់ក្រុមហ៊ុនដោយផ្ទាល់បានចេញមុខបញ្ជាក់ពីមូលហេតុ។
អ្នកស្រី ស៊ុន ដាឡែន ម្ចាស់ក្រុមហ៊ុន Dalen Sun Co.LTd, និងជាម្ចាស់ប្រេន DL Secret បានបញ្ជាក់ថា ការពិតនាពេលបច្ចុប្បន្នអ្នកស្រី មានទំនាក់ទំនងជាមួយបវរកញ្ញាដែលមានរូបសម្រស់ស្រស់សោភាជាច្រើនណាស់ ប៉ុន្តែហេតុផលដែលអ្នកស្រីជ្រើសយក បវរកញ្ញាចក្រវាល កញ្ញា សំណាង អេលីណា អោយក្លាយជាទូតសុឆន្ទៈ ប្រើផលិតផល គឺដោយសារតែបវរកញ្ញារូបនេះ គឺជាអ្នកប្រើប្រាស់ដោយផ្ទាល់លើផលិតផល DL Secret ហើយដោយសារតែក្រោយពេលប្រើក៏ជួយអោយស្បែកមុខ និង ស្បែកដងខ្លួនរបស់កញ្ញា ស្រស់ស្អាតទ្វេរដង នឹងអស់បញ្ហា ទើបអ្នកស្រី ស្នើអោយក្លាយជាទូតសុច្ឆន្ទៈ ដើម្បីអោយក្លាយជាអ្នកផ្សព្វផ្សាយផលិតផលតែម្ដង។ អ្នកស្រីថា អ្នកសិល្បៈមិនតិចនាក់ទេ បានក្លាយជាអតិថិជនរបស់ DL Secret ដោយសារតែគុណភាព តែលត្រាតែសិល្បករសិល្បការិនីទាំងនោះ គឺជាអតិថិជនជាប់លាប់របស់ផលិតផលទើប ឈានដល់ការជ្រើសជាតំណាង។ អ្នកស្រីថា ខ្លួនដ្បិតថា ត្រូវការការផ្សព្វផ្សាយផលិតផល DL Secret អោយកាន់តែមានការទទួលស្គាល់ តែក៏ទូតសុឆន្ទៈទាំងនោះ ក៏ត្រូវតែជាអ្នកស្អាត ជាអ្នកអស់បញ្ហា ព្រឡតែប្រើផលិតផលពិតប្រាកដរបស់ខ្លួនផងដែរ។ អ្នកស្រីថា សំណាង អេលីណា គឺជាអ្នកតំណាងផលិតផលរយៈពេលមួយឆ្នាំ ប៉ុន្តែសម្រាប់ជំហានបន្តថាតើនឹងនៅបន្តការងារជាមួយគ្នា ឬ ក៏អត់ គឺអាស្រ័យលើភាពជាក់ស្ដែង។