វី ឌីណែត បានក្លាយជា ម្ចាស់ពាន I am a Single រដូលកាលទី២ ក្រោយប្រកួតយ៉ាងស្វិតស្វាញ។ ឌីណែត ធ្លាប់បរាជ័យ លើការងារផ្នែកនេះ កាលពីឆ្នាំមុន។ ដើម្បីសម្រេចមហិច្ឆិតា វី ឌីណែត តស៊ូ មួយឆ្នាំទៀត ហើយម្តងនេះនាងធ្វើបានសម្រេច រហូតក្លាយជាម្ចាស់ពាន។ ជ័យជំនះនេះលើកមុខមាត់ទាំង និងគ្រួសារពិសេសលោក ហួរ ឡាវី ដែលមានកូនស្រីជាគ្រាប់ពេជ្រល្អបំផុតស្នងត្រកូលចម្រៀង។
មានការចាប់ អារម្មណ៍ខ្លាំងតែម្តង ដែល តារាចម្រៀងជើងចាស់ ហួរ ឡាវី បានរៀបចំពិធីខួបកំណើតដល់ វី ឌីណែត ដោយពញ្ញាក់ អារម្មណ៍មិនអោយនាងដឹង។ ដូចនេះហើយ ពេលឃើញអ្នកមានគុណបង្ហាញក្តីស្រឡាញ់បែបនេះឌីណែត រំភើបណាស់រិតតែគោរពអ្នកមានគុណទាំងទ្វេរ។ វី ឌីណែត សរសេរ បង្ហោះថា «លេីកទីមួយហេីយ???ដែលប៉ាមកsurprise នៅលេីឆាកហេីយក៏ជាថ្ងៃដែលខ្ញុំរំភេីបខ្លាំងណាស់??កូនសូមអោយវត្ថុសាកសិទ្ធលេីលោកនេះតាមថែរក្សាប៉ាអោយមានសុខភាពល្អមានអាយុយុឺនយូរនៅជាម្លប់ដល់កូនចៅទាំងអស់???អរគុណគ្រប់យ៉ាងដែលប៉ាបានផ្ដល់អោយកូនស្រីម្នាក់នេះ កូនស្រលាញ់ប៉ា??#vdnfamily? pre-BD (មិនទាន់ដល់ថ្ងៃទេបងប្អូន)៕
មិនមែនជារឿងលេងសើចនោះទេ ដែលវី ឌីណែត មកឈកាន់ពានណែនដៃបានហើយភាពលះបង់ជាមួយសិល្បៈក៏នាងព្យាយាមធ្វើឡើងរាប់ឆ្នាំ។ពោលតាំងពីនៅវ័យកុមារ ក៏នាងធ្លាប់ប្រឡងចម្រៀងរួចដែរ។ ព្រោះតែមានបំណងចង់បានភាពល្បីល្បាញ ចេញពីសមត្ថភាព នាងបានតស៊ូរហូតក្លាយជាតួឯក អោយមហាជនបានឃើញ។នេះជាគរូមួយរបស់ ប្អូនៗសិល្បៈរលកក្រោយត្រូវព្យាយាមទើបដល់គោលដៅ។