បេប៊ី គាំងដំណើរបំបែកទីផ្សារមិនទាន់តារាផ្សេង

0

ក្រោយពេលកញ្ញា បេប៊ី សម្រេចចូលជាតារាចម្រៀងនៅក្នុងផលិតកម្មពេញលេញ គេឃើញថានាងមានការប្រុងប្រៀបរួចជាស្រេចសម្រាប់ការបំបែកទីផ្សារចម្រៀង។ យ៉ាងណាមិនថាតែនាងឬតារាផ្សេងទេ ឆ្នាំនេះគាំងទាំងអស់គ្នាក្រោយពេលផ្ទុះកូវីដ១៩។ម្នាក់ៗរំពឹងនូវឆ្នាំ២០២១ អ្វីប្រសើរឡើងវិញ។

ស្រីស្អាត បេប៊ី បានសម្រេចចិត្តលាឈប់ជាពិធីការិនី ដែលតស៊ូជាច្រើនឆ្នាំ មកធ្វើជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មថោន។នាងមានគម្រោងជាច្រើនដើម្បីបំបែកទីផ្សារចម្រៀង ដូចជាមានក្រុមរាំការបង្ហាញបទចម្រៀង តាមការចូលចិត្តរបស់យុវវ័យជាដើម។យ៉ាងណាទាំងអស់នេះ បានដួលទៅវិញ ស្ទើរគ្រប់តួទាំងអស់ក្រោយផ្ទុះកូវីដ១៩ ធ្វើអោយគ្រប់ផ្នែកធ្លាក់ចុះ។

ទោះជាយ៉ាងណា បេប៊ី មិនងាកក្រោយ ឬសោកស្ដាយអាជីពចាស់ពិធីការិនីនោះទេ គឺពេលនេះនាងនៅតែផ្ដោតលើអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ ហើយតាមដឹងព័ត៌មានថា នាងគ្រោងចំណាយលុយផ្ទាល់ខ្លួនផលិត MV តាមចិត្តនាងចង់បានទៀតផង។ទោះជាពេលនេះ បេប៊ី នៅមិនទាន់សម្រេចគោលដៅក្លាយទៅជាតារាចម្រៀងល្បីល្បាញខ្លាំងមែន ប៉ុន្តែស្រីស្អាតរូបនេះមានជីវភាពធូរធាមិនចាញ់តារាល្បីៗដទៃទៀតឡើយ។ នាងរស់នៅផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌសែនសុខ និង ជិះរថយន្ដទំនើបៗផ្លាស់ប្ដូរគ្នា ដូចជា រថយន្ដម៉ាក Range Rover និង Mazda ជាដើម ដែលធ្វើឲ្យគេសង្ស័យថា នាងមានគូស្នេហ៍នៅក្រោយខ្នង។

LEAVE A REPLY

Please enter your comment!
Please enter your name here