ក្រោយអះអាងមានគូ នី មុន្នីនាថ បន្តបិទបាំង

0

មុននេះ តារាមុខស្រទន់ នី មុន្នីនាថ បានលើកឡើងថា នាងដល់គូនិងកំពុងស្វែងរកពេលវេលាចូលរោងការក្រោយពេលយល់ចិត្ត។យ៉ាងណាមិញ គ្រប់ជំហ៊ានទៅណាមកណា មុន្នីនាថ ដើរតែម្នាក់ឯង។ ឯគូស្នេហ៍ឆ្លងទ្វីបនោះ មិនដឹងមុខមាត់បែបណានាងនៅតែធ្វើអោយគេមន្ទិលសង្ស័យពីបញ្ហានេះ។

ក្រោយអះអាងថា ពេលនេះបេះដូងនាងមិនមែននៅទំនេរនោះ នី មុន្នីនាថ បែរជាមិនហ៊ានបណ្ដើរសង្សារថ្មីជាសាធារណៈដូចគូស្នេហ៍តារាដទៃទៀតឡើយ បើទោះជាពេលនេះប្រុសអូស្រ្ដាលី នោះ កំពុងតែរស់នៅស្រុកខ្មែរក្ដី។ ដូចជា ពេលថ្មីៗនេះ នាងទៅចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា ហើយនៅពេលមិត្តរួមអាជីពសួរថា ម៉េចបានមិនយកសង្សារមកជាមួយផង នាងបានត្រឹមតែគ្រវីក្បាលប៉ុណ្ណោះ មិនឆ្លើយពីចម្ងល់នេះតបទៅម្ចាស់សំណួរឡើយ។ មិនដឹងថាបែបមិច បានជានាងនៅបិទមុខគូស្នេហ៍ខណៈរឿងស្នេហារបស់ សិល្បៈមិនមែនជាបញ្ហាចោទលើមានគូ។

នី មុន្នីនាថ ធ្លាប់កើតជំងឺបាក់ទឹកចិត្តខ្លាំងក្រោយជំពប់ស្នេហ៍ខកបំណងជាមួយអ្នកអាមេរិក។នាងសែនសោកស្តាយនៅពេល បុរសគូដណ្តឹងនៅអាមេរិកនោះផ្តឹងផ្តល់គ្នា រហូតធ្វើអោយនាងរងភាពអាម៉ាស់ស្តាយប្រជាប្រិយភាព។ នាងសម្ងំដោះស្រាយតែម្នាក់ឯងខំតស៊ូងើបឡើងវិញដោយ បញ្ហាមួយនេះបានរសាត់បាត់ច្រើនឆ្នាំ។ផ្លូវចិត្តល្អវិញ មុន្នីនាថ ខំកសាងស្នាដៃសិល្បៈម្តងទៀតដោយគ្រងបានតួឯកប៉ុន្មានរឿងចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here