ពិតជាមានស្នាដៃមែន ទើបធ្វើឱ្យ សេង រដ្ឋា ក្លាយជា Miss Grand Cambodia ឆ្នាំ2020

0

ទន្ទឹមនឹងភាពស្រស់ស្អាតលេចធ្លោរបស់កញ្ញា សេង រដ្ឋា Miss Grand Cambodia ឆ្នាំ2020 ក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរចំពោះថ្វីដៃផាត់មុខនៅពីក្រោយខ្នងរបស់នាង។ កញ្ញាទទួលបានការសរសើរមិនតិចទេពីរូបសម្រស់នៅថ្ងៃប្រកួតចុងក្រោយ ដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ដល់អ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់នាង។

យោងតាមហ្វេកប៊ុកផ្លូវការដែលមានឈ្មោះថា Mrr Pov ដែលត្រូវបានគេស្គាល់ថាគឺជាអ្នកឯកទេសផាត់មុខដ៏ជំនាញបានអះអាងថាលោកគឺជាអ្នកកាន់មុខឱ្យកញ្ញា សេង រដ្ឋា នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត។ ការប្រកាសនេះក៏ធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចដែរដោយសារតែ ថ្ងៃប្រកួតវគ្គចុងក្រោយនោះគឺ សេង រដ្ឋា ស្រស់ស្អាតខ្លាំង ដែលជួយបង្កើនសម្រស់ឱ្យនាងលេចធ្លោ លើសពីសព្វមួយដង។

ថ្វីដៃដ៏ចំណាននេះកាន់តែធ្វើឱ្យ សេង រដ្ឋា គ្មានកន្លែងទាស់ស្របពេលដែលនាងគ្រងឈុតរ៉ូបរាត្រីសមោលសរ និងធ្វើសក់បវរកញ្ញាមុនពេលពាក់ម្កុដ កាន់តែស៊ីនឹងរូបសម្រស់ដោយផូរផង់ស្រាប់បន្ទាប់ពី Make Up។ នៅលើហ្វេកប៊ុកដដែលនោះ Mrr Pov ក៏បង្ហាញពីមោទនភាពមិនតិចដែរ ដែលបានរួមចំណែកធ្វើឱ្យបេក្ខនារី សេង រដ្ឋា កបលាយជានារីស្អាតដាច់គេ និងក្លាយជាម្ចាស់ម្កុដ Miss Grand Cambodia 2020។

យោងតាមប្រភពពីអ្នកឯកទេសផ្នែកផាត់មុខដូចគ្នាបានអះអាងថា Mrr Pov មានថ្វីដៃផាត់មុខបែបនេះជាយូរមកហើយ ដោយនៅលើអាខោនផ្លូវការរបស់លោកក៏បង្ហាញពីវត្តមានសិល្បៈការិនីជាច្រើនរូប ដែលលោកបានជួយឱ្យស្រស់ស្អាតក្រោយពេល Make Up។ លោកត្រូវបានគេដឹងថាមានឯកទេសផាត់មុខមិនតិចជាង5ឆ្នាំឡើយដោយថ្វីដៃរបស់លោកកាន់តែមានការទទួលស្គាល់ពីម្ចាស់សម្អាងការធំៗ ពីម្ចាស់ក្រុមហ៊ុនថតស្ពត និងពីសំណាក់សិល្បការិនីជាច្រើននាពេលចុងក្រោយ តួយ៉ាងដូចជាឱកាសបានបង្ហាញថ្វីដៃជាមួយនឹងការផាត់មុខឱ្យ Miss Grand Cambodia ក្នុងឆ្នាំ2020 នេះជាដើម។


មក

LEAVE A REPLY

Please enter your comment!
Please enter your name here