ទៀង មុំសុធាវី ញញឹមបិទមាត់មិនជិត ក្រោយទទួលលទ្ធផល

0

នៅទីបំផុតបំណងប៉ងប្រាថ្នារបស់ ទៀង មុំសុធាវី តារាចម្រៀងថ្នាក់ជាតិ ដែលមានទឹកដម សំឡេងរណ្តំ លេចចេញជារូបរាងហើយ។ លទ្ធផលដែលបានលេចឡើងនោះគឺជាអ្វីដែលនាងចង់បានបំផុតនោះផង សម្រាប់មនុស្សស្រីគ្រប់គ្នា។

ទៀង មុំសុធាវី ត្រូវបានគេស្គាល់ថា គឺអ្នកចម្រៀងបម្រើផ្លូវរដ្ឋ របស់បណ្តាគណៈប្រតិភូ មកពីប្រទេសអាស៊ាន។ លើសពីនេះប្រចាំព្រះបរមរាជរាំង និង មានការសរសើរមិនតិចផងដែរថា សំឡេងរបស់នាងពិតជាល្អ ហើយច្រៀងបត់បែនបាន ចង់គ្រប់ភាសា។ នាងថាសប្បាយចិត្តណាស់ ដែលមានដំណឹងថា នាងមានកូនដំបូង ដែលជាដំណក់ឈាមរបស់ស្វាមីវ័យជ្រេហើយ ដោយនាងក៏កំពុងយកចិត្តទុកដាក់ថែទាំសុខភាពដើម្បីអោយកូនក្នុងផ្ទៃកាន់តែធំធាត់ល្អនោះផង។

ទៀង មុំសុធាវី នៅមិនទាន់ដឹងថា កូនដំបូង ជាចំណងដៃ រៀបមង្គលការ ជាប្រុសឬស្រី ខណៈនាង ទើបពពោះចូលជិត៤ខែ ប៉ុណ្ណោះ។ ប្រុសឬស្រី មិនសំខាន់ឡើយ ពេលនេះ ទាំងនាង និងស្វាមី ក្លាយជាមាតាបិតា គេហើយត្រៀមខ្លួនផ្តល់អ្វីដែលល្អៗ តបទៅកូនស្ងួន។ ទៀង មុំសុធាវី បានត្រឡប់មករស់នៅ ក្នុងស្រុកវិញ ក្រោយពេល នាងចេញទៅ ប្រទេសបារាំង អំឡុង កូវីដខ្លាំង។ នាងប្រញាប់មកមាតុភូមិវិញ ដើម្បីសម្រេចផែនការមួយចំនួន។ ជាពិសេសដើម្បី នៅក្បែរសាច់ញាតិ ដែលនាងកំពុង មានពោះពង់ បានមើលថែកក់ក្តៅ។

គេចាំបានថា មង្គលការ របស់ទៀង មុំសុធាវី ប្រារព្ធធ្វើឡើង នៅកន្លែងលំដាប់ផ្កាយប្រាំ ហុឺហារ ចាយលុយរាប់សិបពាន់ដុល្លារ មិនចាញ់តារាល្បីល្បាញមួយចំនួន។ នាងជាតារាមានសំណាង មិនធម្មតា ដោយបានស្វាមី មានឋានៈល្អ។ បើទោះជាឆ្លងដល់ត្រើយ សុភមង្គល រស់នៅសោយសុខ ក៏សុធាវី មិនបោះបង់ ចោលការងារសិល្បៈ នោះទេ។ អ្នកនាង នៅស្រឡាញ់សិល្បៈ នៅបម្រើអ្នកគាំទ្រដែលអោយតម្លៃ។ ដូចនេះហើយទើប អ្នកនាង បានបង្កើតស្ទីឌីយូ ខ្លួនឯងទុកថត បទចម្រៀង និងសំឡេង ដោយចម្រៀងទាំងនោះល្បីល្បាញ លើបណ្តាញយូធូបច្រើនបទមកហើយ។ ស្ថិតក្នុងភាពកំពុងពពោះ នាងថាខ្លួនក៏មានអាការៈចាញ់កូនដែរ ជាមួយនឹងចំណោទមិនទាន់ដឹងថាជាកូនប្រុស ឬស្រី នៅឡើយ ព្រោះពិនិត្យអេកូមិនទាន់ឃើញ។ រឿងសំខាន់នាងបានមកនៅក្នុងប្រទេសវិញជិតបងប្អូនពេលចាញ់កូនបានគេជួយមើល។ ម្យ៉ាងទៀតនាងបាន មើលថែកន្លែងច្រៀងបង្កើតស្ទីឌីយូថតចម្រៀង ដែលនាងចង់បង្កើតនិងរៀបចំ។បំណងបង្កើតកន្លែងច្រៀងដោយខ្លួនឯងព្រោះស្រឡាញ់សិល្បៈដោយមិនអាចខ្វះបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here