រ៉ាប៊ី នៅកន្លែងណាក៏បានអោយតែចេញបទ

0

តារាចម្រៀង រ៉ា ប៊ី ដែលគេលើកឡើងថាលេចធ្លោជាតារាចម្រៀងយុវវ័យនៅក្នុងផលិតកម្មថោន មើលឃើញថានាងមិន បានដូរជំហរចេញទៅផលិតកម្មណានៅឡើយនោះទេ។ នាងនៅតែពោលពាក្យសរសើរថាកន្លែងដែលនាងច្រៀងនៅតែផ្តល់បទចម្រៀងអោយថតសម្តែង។ មិនបាច់ទៅទីណាទេសំខាន់ អោយតែគេមើលឃើញយើងវិញនោះជារឿងល្អ។

ខណៈដែល មាស សុខសោភា និង ខេម បានដឹកដៃគ្នាចេញពីថោន ព្រមគ្នានោះ ស្រីស្អាតរ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់របស់ផលិតកម្មនេះម្នាក់ដែរ បានចេញមកអះអាងថា នាងគ្មានបំណងផ្លាស់ទ្រនំចាស់ រើចូលទ្រនំថ្មីដូចរៀមច្បងឡើយ។ នាងថា នៅតែមានក្ដីសុខជាមួយថោន ហើយពេលនេះនាងសង្កេតឃើញថា អ្នកដែលចេញពីថោន ទៅ ក៏មិនសូវឃើញមានអ្នកណាចេញបទចម្រៀងលេចធ្លោនោះដែរ អីចឹងនាងប្រកាន់ជំហរថា នឹងមិនប្ដូរផលិតកម្មនាពេលនេះឡើយ។

ដោយឡែក ទាក់ទងរឿងស្នេហាវិញ តារាចម្រៀងវ័យ២៧ឆ្នាំ រ៉ាប៊ី នៅតែថ្ងូរថា អត់សង្សារបណ្ដើរ ដោយនាងថែមទាំងស្នើរឲ្យអ្នកយកព័ត៌មាន ជួយរកសង្សារជាប្រុសក្មេងរូបសង្ហាឲ្យនាងម្នាក់ គ្រាន់កៀកកើយគ្នាដូចតារាផ្សេងទៀតផង។ នាងថានៅទំនេរសិនក៏ល្អទាន់ការងារសិល្បៈយើងមមាញឹក បើយកប្រុសឈ្មោលមកលូកលាន់នាំតែរំខានចិត្ត។សំខាន់ពេលនេះសាងស្នាដៃអោយច្រើនសិន ទាន់ឱកាសកាន់តែហុចអោយព្រោះតារាលេចធ្លោមិនបានយូរឆ្នាំទេ រមែងមានរលកក្រោយតាមច្រានធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here