ប្រពៃណាស់! គង់ សុជាតិ ដឹកដៃ ជា វិបុល សាងព្រះភ្នួស

0

ពិតជាគួរអោយសរសើរយ៉ាងខ្លាំង ដែល អ្នកនាង គង់ សុជាតិ បានលើកទឹកចិត្តអោយស្វាមីបួសជាព្រះសង្ឃកាលពីរសៀលថ្ងៃ ២១ កញ្ញា ឆ្នាំ២០២០ ដោយអ្នកនាង បានទាំងទៅបំបួសលោក ជា វិបុល ដោយផ្ទាល់ ដើម្បីអោយស្វាមីបានបំពេញបុណ្យ និង ដើម្បីអោយស្វាមី បានភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា។
រូបភាពដែលបានបង្ហោះឡើងមុននេះ បានបង្ហាញថា អ្នកនាង គង់ សុជាតិ មានការត្រេកអរនៅក្នុងចិត្តជាពន់ពេក ក្រោយពេល ដែលឃើញស្វាមី សម្រេចចិត្តបួសជាព្រះសង្ឃតបគុណ មាតាបិតា និងបម្រើធម៌វិន័យនៅក្នុងព្រះពុទ្ឋសាសនា ស្របពេលដែលលោកចិញ្ចឹមចិត្តចង់បួសអោយបានម្ដងបែបនេះជាយូរមកហើយ។ នេះជាការបង្ហាញ អោយឃើញ ពីក្បួនសាសនា បន្តទៀត តាមរយៈ អ្នកសិល្បៈ ល្បីល្បាញ។ នៅ មិនទាន់ដឹងថា តេជគុណជា វិបុល បួសរៀនធម៌ វិន័យសង្ឃ យូរប៉ុណ្ណាឡើយ បើការងារសិល្បៈ មមាញឹកបែបនេះ។
នៅលើ បណ្តាញសង្គម គង់ សុជាតិ រៀបរាប់ខ្លះថា « សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា???»។ អ្នកនាងបានត្រឹមតែបញ្ជាក់ប្រាប់អ្នកគទ្រ ថា ស្វាមីបួសលាបំណន់ និង ដើម្បីសងគុណដល់ឳពុកម្ដាយ ចំណែកការបួសប៉ុន្មានថ្ងៃស្រេចលើលោក ជា វិបុល ប៉ុណ្ណោះ។ តែអ្នកនាងថា បួសមិនយូរទេ ដោយសារតែលោក ជា វិបុល ការងារច្រើន និង គ្រាន់តែចង់បួសរយៈពេលខ្លីភ្ជាប់និស្ស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here