ស្រេង ឈាងឡេង ត្រៀមសម្ពោធក្រុមហ៊ុនថ្មី និង គម្រោងដីឡូត៍ទ្រង់ទ្រាយធំ

0

បន្ទាប់ពីកូវីត១៩ស្ងប់ស្ងាត់ លោក ស្រេង ឈាងឡេង ដែលជាតារាសម្ដែងមួយរូបផង ត្រូវគេកត់សម្គាល់ថា សម្ងំរត់ច្បាប់ និង ពង្រីកក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួនយ៉ាងធំដុំ ដោយក្រុមហ៊ុនថ្មីនេះ គឺជាក្រុមហ៊ុនផ្ទាល់ខ្លួនលែងជាក្រុមហ៊ុនចាប់ដៃជាមួយគេដូចមុន។ ជាមួយនឹងវត្តមានក្រុមហ៊ុនថ្មី លោកក៏ប្រកាសបើកសម្ពោធក្រុមហ៊ុននេះ ព្រមជាមួយនឹងការបើកគម្រោងដីឡូតិ៍ធំមួយនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្មុងពេលខាងមុខផងដែរ។

លោក ស្រេង ឈាងឡេង និយាយថា មកទល់ពេលនេះ ក្រុមហ៊ុថ្មីរបស់លោកគឺ ក្រុមហ៊ុន ឈាងឡេង អ៉ិនវេសម៉ិន ឯ.ក ដែលទើបដំឡើងហើយ នៅមិនទាន់បើកក្រណាត់ក្រហមបើកសម្ពោធនៅឡើយទេ ដោយសារតែបញ្ហាកូវីត១៩ ពិបាកធ្វើពិធី និង ម្យ៉ាងចង់អោយស្ងប់ភ្លៀងបន្តិច គឺបើកស្របគ្នាជាមួយនឹងគម្រោងថ្មី នៅតាមផ្លូវជាតិលេខ៣តែម្ដង។ គម្រោងថ្មីនោះ គឺជាគម្រោងបុរីផ្ទះល្វែង វីឡាកូនកាត់ និង គម្រោងដីឡូត៍ នៅលើផ្ទៃដីទ្រង់ទ្រាយធំ ដែលក្រុមហ៊ុននឹងផ្ដល់អោយអតិថិជនបង់រំលោះសុទ្ធ១០០% ហើយតម្លៃក៏នឹងទាបជាងទីផ្សារ ដើម្បីសម្រួលអោយអ្នកមានជីវភាពមធ្យម និង ក្រោមមធ្យម មានលទ្ធភាព ទិញផ្ទះ និង ដី។ គម្រោងនេះ គឺជាគម្រោងធំមួយរបស់ក្រុមហ៊ុន ដោយលោកបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរបស់លោកគ្រាន់តែជាក្រុមហ៊ុនអចលនទ្រព្យឯកជនតូចតាចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលនេះ គឺបានក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យទ្រង់ទ្រាយធំ ដែលនឹងបង្ហាញគម្រោងធំរបស់ខ្លួន ព្រមជាមួយនឹងពិធីសម្ពោធក្រុមហ៊ុន។ ក្នុងនោះលោកក៏ប្រកាសជ្រើសរើសបុគ្គលិកផ្នែកលក់ និង បុគ្គលិកជំនាញជាច្រើនផ្សេងទៀតផងដែរ។

លោក ស្រេង ឈាងឡេង ក៏មមាញឹកនឹងគម្រោងបើកហាងផឹកស៊ីធំមួយនៅតាមបណ្ដោយផ្លូវរទេះភ្លើង ដែលជាផ្លូវអ៊ូអរ នៅម្ដុំវត្តតាំងក្រសាំង ទីប្រជុំជនបុរីពិភពថ្មីឈូកវ៉ា៣ និង ២ ផងដែរ។ លោកថា ក្រៅពីគម្រោងមុខជំនួញ គម្រោងសម្ដែង និង ផលិតរឿងខ្លីដោយខ្លួនឯង លោកក៏នឹងធ្វើព្រមគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here