នូ សុវណ្ណដាណេ កាន់តែមានសន្ទុះសិល្បៈ ទាំងមិននឹកស្មាន

0

ក្រោយ ពីលុកលុយក្នុងសិល្បះមួយរយៈខ្លីគេឃើញ អតិតបេក្ខជន Xfactor Cambodia រដូវកាលទី១ នឹងជា អតិតអ្នកចម្រៀង ច្រៀងតាមរោងការ រួមជាមួយកម្មកររោងចក្រ រូបនេះបានផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងឆាប់រហ័សដោយមិននឹកស្មាន។ រូបគេ ស្រាប់តែបង្កើនបានការងារជាច្រើននៅតាមកញ្ចក់ទូរទស្សន៍ និងតាមកម្មវិធីជាច្រើនទៀត។

មហាជន ក៏ដូចជាមិត្តភ័ក្រ្តធ្លាប់រួមក្រុមតន្ត្រី ពិតជាមានការភ្ញាក់ផ្អើលព្រោះថាមួយរយៈខ្លីប៉ុណ្ណោះ នូ សុវណ្ណដាណេ មានការអភិវឌ្ឍន៍ខ្លាំងមែនទែន ទាំង សមត្ថភាពសំលេង និង ការរៀបចំតុបតែងខ្លួនរហូតដល់មិត្តភ័ក្រ្តខ្លះចំណាំសឹងតែមិនចង់បាន រួមជាមួយការបង្ហាញខ្លួន ក្នុងកម្មវិធី ប្រគុំតន្ត្រី និង កម្មវិធីកំសាន្ត ជាច្រើន ស្ទើរតែគ្រប់ប៉ុស្ត៍គេសង្កេតឃើញ ការតុបតែងខ្លួន កាន់តែប្រសើរឡើង នឹងកាន់តែមានភាពទាក់ទាញ។

នូ សុវណ្ណដាណេ លើកឡើងថា រវល់ការងារច្រើន ទាំងច្រៀងប្រចាំហាង ពិធីករនៅកម្មវិធី ឆានែល ឡើងកម្មវិធីទូរទស្សន៍ជាច្រើន។ លើសពីនេះ លោកនិងតារាមួយចំនួនទៀតនឹង បង្ហាញបទចម្រៀងបែប Original របស់ពួកយើងនៅក្នុង ឆានែល Jack Khun media ផងដែរ។ យើងធ្វើអ្វី បើស្រឡាញ់ មានតែការតាំងចិត្តព្យាយាម ហើយមានសុជីវធម៌ គោរពការងារ រៀមច្បង នោះជាសញ្ញាជួយអោយយើងទៅមុខមួយជំហ៊ានៗ ។ លោកនឹង ខិតខំ ប្រឹងប្រែងលើការងារសិល្បៈនេះ ជាបន្តទៀតដើម្បី បង្កើនស្នាដៃ និងសមត្ថភាព ជូនទស្សនិកជនបានដឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here