ហេតុការណ៍ ឆេះតូបផ្សារ នៅផ្សារសំរោងយ៉ោង ដែលបានកើតឡើងវេលា យប់ថ្ងៃឆ្លងបុណ្យភ្ជុំធំមុននោះ បានបង្កអោយមានការភ្ញាក់ផ្អើល សម្រាប់អ្នកខេត្តតាកែវ និង អ្នកស្រុកសំរោងយ៉ោង និង អាជីវករ។ នៅក្នុងហេតុការណ៍នោះ តូបអាជីវកម្មរបស់ តារាសម្តែង មុិច ម៉ានីកា នៅក្នុងផ្សារនោះ ក៏ឆេះម៉ត់ផងដែរ ក្នុងពេលដែលនាងនិយាយថា ឱកាសភ្ជុំគេសប្បាយគ្រប់គ្នា តែនាងបែរជាមានរឿងហិនហោច។
មុិច ម៉ានីកា រៀបរាប់ថា តូបផ្សារសំរោងយ៉ោង ដែលឆេះ កន្លងទៅនេះ មានតូបនាង តូបម្តាយមីងនាង និងតូបប្អូនស្រី ដែល២តូបខាងលើលក់កាបូប ៤ទៅ១០ឆ្នាំមកហើយ បែរជាត្រូវខ្ទេច គឺខ្ទេចទាំងទំនិញ។ ចំពោះ តូបរបស់នាងគឺជាតូបលក់កាបូប បើកលក់ទើបបានប្រហែល ១ឆ្នាំប៉ុណ្ណោះ។ ហេតុការណ៍ នោះ នាង និង បងប្អូន មិនបាននៅផ្ទះជិតផ្សារនោះទេ គឺជាប់ទៅសែនផ្ទះយាយ ទំរាំដឹងយូរ ហើយមកវិញស្ទះផ្លូវទៀត ក៏រិតតែពិបាក ចូលរំដោះឥវ៉ាន់។ ជារួមរបស់ របរនៅក្នុងតូបទាំងអស់ ទុកនៅទីនោះ ដោយមិនទម្លាប់វិច មកផ្ទះឡើយ។ យ៉ាងណា នាង មានតែពាក្យសោកស្តាយ ដែល កើតឡើង រឿង មួយភ្លែត មិនធ្លាប់មាន ក្នុងជីវិត និងសល់តែពាក្យថា រឹងមាំ ហើយខំកសាងឡើងវិញប៉ុណ្ណោះ។
មុិច ម៉ានីកា បាន បាត់មុខមួយរយៈ គ្រាកំពុងតែលេចធ្លោ ជាតារាសម្តែង។ នាងធ្លាប់ហែលឆ្លង ការងារផ្នែកថតភាពយន្តភាគ រឿងបុរាណជាច្រើនរឿង ចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍។ ក្រៅពីសម្តែង នាងក៏ ចេះច្រៀង ល្អគួរសម ដែលធ្លាប់ចេញបទចម្រៀង ខ្លះៗដែរលើបណ្តាញ សង្គម។