លីន សោម៉ា ពេញវ័យក្នុងភាពជាក្រមុំតូចច្រឡឹង

0

មកទល់ពេលនេះ តារាចម្រៀង លីន សោម៉ា លែងជាកុមារីដូចមុនទៀតហើយ។ ទាំងសម្រស់ ទាំងសំឡេង បង្ហាញយ៉ាងច្បាស់ថា នាងបានក្លាយជាក្រមុំពេញវ័យ តែគួរអោយស្ដាយ ដែលនាងនៅតែរក្សារូបរាងតូចល្អិត ដែលធ្វើអោយគេមើលឃើញថា នាងរាងស្ទើរកម្ពស់កម្ព ក្នុងពេលដែលទីផ្សារឈានឡើង។ អ្នកគាំទ្រយល់ថា បើនាងពេញវ័យដោយរូបរាងខ្ពស់ស្រលះជាងនេះ គឺមិនត្រឹមតែអាជីពចម្រៀងប៉ុណ្ណោះទេ ដែលឡើងសន្ទុះ ពោលគឺទីផ្សារសម្ដែង ក៏ពិតជាមានឱកាសធ្វើជាតួឯកផងដែរ បើតាមតែនាងឡើងកូដ ហើយមានត្រេមុខល្អ។
លីន សោម៉ា គឺជា តារាចម្រៀង តូចច្រឡឹង សំឡេងល្អ ហើយឆ្លងកាត់ ការប្រឡង មួយចំនួន។ ដ្បិតមិនទាន់ វាយលុកទីផ្សារអោយកងរំពងយកភាពលេចធ្លោខ្លាំង ដូចបណ្តាតារាផ្សេង តែនាងមានឱកាសធ្វើអោយគេស្គាល់ ហើយឆក់ យកបានស្ថាប័នធំ សម្រាប់រួមដៃគូការងារ បានច្រើន។ បើរំលឹកពី អតីតកាល នាងជាម្ចាស់ពានផ្កាយរះក្នុងសួនរដូលកាលទី២ និង ពេលពេញវ័យបាន ចូលប្រឡង កម្មវិធីចម្រៀងដ៏ធំរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ខេមបូឌាអាយឌល។ នាងបានប៉ែងជើងគេអោយ ចុះចាញ់ ឆ្លងចូលវគ្គ មួយទៅមួយ យ៉ាងត្រដែត។ បើទោះមិនបាន កាន់ពានតែធ្វើអោយ នាងហាក់មាន ការចាប់អារម្មណ៍ បន្តិចឡើងវិញ ព្រោះមានគេស្គាល់។ នាងត្រូវបានគេស្គាល់កាន់តែខ្លាំងតាមរយៈកម្មវិធីប្រលងចម្រៀង The Mask Singer ក្រោយឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយបានតំណែងរង។
ហ្វេនៗ របស់ សោម៉ា រំពឹងថា នាង និងសម្រេចបំណង សាងឈ្មោះអោយ ល្បីល្បាញជាងនេះ ហើយ ខាងផលិតកម្ម និង បន្តចេញ បទចម្រៀងល្អៗ ដល់នាង ដើម្បីតបការគាំទ្រ។ លើសពីនេះ សោម៉ា មិនអស់សង្ឃឹមឡើយ នៅពេល ភាគរយនៃ ការល្បីឈ្មោះ មិនទាន់ដល់គោលដៅ ។ អ្វីដែលសំខាន់ ខំបន្តរកយុទ្ឋសាស្ត្រ ធ្វើយ៉ាងណា អោយកាន់តែលេចធ្លោ ជាមួយនិស្ស័យ ដែលស្រឡាញ់ ដោយចិត្តពុះពារ។ គេរំពឹង ផលិតកម្មមិនទុក នាងចោល កាន់តែមើលឃើញ ទេពកោសល្យនាងដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here