មិននឹកស្មានថា ប៊េប៊ី រ៉េបយ៉ាងប្លែកត្រចៀក អ៊ីចឹងសោះ

0

ក្រោយសម្រេចចិត្តដកខ្លួនពីការសម្ដែង ហើយឈោងចាប់អាជីពចម្រៀង តារាចម្រៀងកញ្ញា ប៊េប៊ី កាន់តែធ្វើអ្នកគាំទ្រទទួលស្គាល់ខ្លាំងឡើងថានាងគឺជាតារាចម្រៀងយុវវ័យដែលមានទីផ្សារ និងប្រជាប្រិយម្នាក់។ អ្វីដែលគេកំពុងចាប់អារម្មណ៍នៅក្នុងពេលនេះ គឺមួយបទប្រភេទរ៉េបក្ដៅៗ ដែលនាងទើបតែបង្ហោះក្រោមចំណងជើងថា«អំណាចលុយ» ដែលទើបវាយលុកបណ្ដាញហ្វេសប៊ុក និងយូធូប។

យុវវ័យដែលលេងហ្វេសប៊ុក និងនិយមប្រើបណ្ដាញយូធូបក្នុងការស្ដាប់បទចម្រៀងថ្មីៗ កំពុងភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់នូវបទចម្រៀងខាងលើរបស់នាង។ មកទល់ម៉ោងនេះបទចម្រៀង«អំណាចលុយ»របស់នាង កន្ត្រាក់បានអ្នកស្ដាប់បានច្រើនមិនធម្មតា ដោយសារតែអត្ថន័យរបស់បទនេះ ក៏ត្រូវចិត្តមនុស្សភាគច្រើន ហើយជាបទបើកឆាកដែលនាងបកស្រាយប្រភេទរ៉េប ចាប់តាំងពីនាងវិវត្តន៍បានក្លាយជាតារាចម្រៀងយុវវ័យ។

កញ្ញា ប៊េប៊ី បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី១៤ សីហា ប៉ុណ្ណោះ តែអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងក៏ប្រកាសថាខ្លួនគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះ ដើម្បីស្ទាបស្ទង់សមត្ថភាព។

នាងថាមួយបទនេះធ្វើអោយនាងកាន់តែមានកម្លាំងចិត្តក្នុងការបញ្ចេញបទថ្មី ដោយនាងក៏គម្រោងនឹងផលិតបទរ៉េបៗអោយប្លែកត្រចៀកបែបនេះ ដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថាខ្លួនបានត្រៀមរួចហើយ នូវការផលិតMV បទ«អំណាចលុយ» អោយកាន់តែធ្វើអោយបទនេះផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងរំលេចក្នុងMV ក៏នាងត្រៀមធ្វើអោយប្លែកខុសពីបទចម្រៀងមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here