គង់ សុជាតិ និង ជា វិបុល ត្រូវប៉ាន់ ចុងឆ្នាំ

0

អ្នកនាង គង់ សុជាតិ និង ស្វាមី បានបង្ហើប គម្រោងថ្មីៗឡើង វិញក្រោយ ពេល បរិយាកាស កូវីដ កាន់តែ រំសាយទៅៗ និង គ្រប់ស្ថានការជិតឈានមកដល់ ដូចដើម។ នៅក្នុងនោះ គង់ សុជាតិ លើកឡើង តម្រុយថ្មីៗ នាចុងឆ្នាំខាង មុខនឹង រត់ខ្វែងដៃជើងដូចមុនហើយ ដោយសប្បាយចិត្ត។

និយាយ ដោយទឹកមុខរាក់ទាក់ គង់ សុជាតិ បានលើកឡើងថា អំឡុងខែមិន និងមេសា ឆ្នាំ២០២០ នេះ រូបអ្នកនាង និង ស្វាមី បានខកគម្រោង បង្ហាញការងារជាច្រើន ដោយសារលើកពេល ព្រោះតែកូវីដ។ ក្នុងនោះ រោងជាច្រើនត្រូវរំសាយទៅវិញ មិនតិចរោងទេ ដែលនេះជាលទ្ឋផលសង្គមរួម ដោយអ្នកណាៗ ក៏មិនចង់អោយប៉ះ។ ជាការមើលឃើញ រាល់កិច្ចការ ដែលលើកពេលទាំងនោះ ត្រូវបានម្ចាស់កម្មវិធី សម្រុកលើក មកដាក់នៅខែ វិច្ឆិកា និងធ្នូ ខាងមុខនេះ។ ភាពប្រសើរនេះ ធ្វើអោយនាង និងស្វាមី ព្រមជាមួយបងប្អូនសិល្បករទាំងអស់ មានទឹកមាត់លេបឡើងវិញ ។

លោកជា វិបុលថ្លែង មិនខុសពី ភរិយា បានបញ្ជាក់ដែរថា ខែ១១ ឬ១២ នេះការងារកក់មុន គេហៅមកអោយ ធ្វើឡើងវិញដែល នេះជាការរីកមុខមាត់ឡើងវិញ របស់សិល្បករ ។ យើងជាអ្នកសិល្បៈ រំពឹងលើខែចប់ភ្លៀង រហូតដល់ពាក់កណ្តាលឆ្នាំ គឺស្ងាត់រោង។ ម្ល៉ោះហើយភាពខកខាង ចេញធ្វើការ តាមអាហ្វែខាងក្រៅ គឺខាតបង់ច្រើនស្ទើរគ្រប់វិស្ស័យ។ បានប្រសើរឡើង វិញ យើងទាំងអស់គ្នា ត្រូវ រក្សាក្បួនអនាម័យ អោយបានល្អដូចមុន និងជៀសវាង ជុំគ្នាញឹកញាប់ពេក។