DJ Cake ប្រកាសធ្វើ Birthday ក្នុងហាងប្រេនជាមួយតារាជាជនបរទេសឆ្នាំនេះ

0


នៅថ្ងៃទី11 កញ្ញា ឆ្នាំ2020នេះ DJ Cake នឹងធ្វើពិធីខួបកំណើតរបស់ខ្លួននៅក្នុង Leak Lounnge ភ្នំពេញដែលស្ថិតនៅខាងក្រោយព្រះបរមរាជវាំង។ នៅថ្ងៃខួបកំណើតរបស់លោកនោះនៅក្នុងហាងដែលលោកធ្វើពិធី ក៏មានកម្មវិធីយ៉ាងពិសេសដោយមាន DJ និងតារាចម្រៀងជាជនបរទេសដែលត្រូវបានហាងអញ្ជើញឱ្យមកសម្ដែងនៅក្នុងថ្ងៃនោះ។

យោងតាមការបង្ហោះរបស់លោក DJ Cake នៅលើ Facebook បានបញ្ជាក់ថានៅក្នុងឆ្នាំនេះលោកនឹងធ្វើខួបកំណើតមិនឱ្យចាញ់ក្មេងៗនោះឡើយ ដោយនឹងមានពិធីកាត់នំដូចគ្នានឹងយុវវ័យភាគច្រើនផងដែរ។ ដោយនៅក្នុងពិធីនោះគឺលោកនឹងធ្វើជាមួយមិត្តភក្កិបរទេស ដែលរួមមានលោក 12 Me ជា DJ ជនជាតិបារាំង និង DJ Dilly Da Don មកពីទីក្រុង New York និងមិត្តភក្កិក្នុងរង្វង់សិល្បៈជាច្រើនទៀត។

ពិធីខួបដែលលោកសម្រេចធ្វើនៅក្នុងហាង Leak Lounge នេះគឺដោយសារតែលោកពេញចិត្តបរិយាកាសនៅក្នុងហាងនោះ និងម្យ៉ាងនៅក្នុងថ្ងៃទី 11 កញ្ញា នេះហាងនោះក៏មានមិត្តបរទេសដែលលោកធ្លាប់បានរួមការងារជាមួយមកសម្ដែងផង ។ ក្រៅពីគម្រោងផ្លុំនំនៅទីនោះ លោកក៏មានការសម្ដែងជាមួយមិត្តបរទេសទំងនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here