អាណិតផង សរសើរផង ពេលឃើញជីវិតតស៊ូរបស់ សែម សង្វាត

0

អតីតតារាចម្រៀងល្បីល្បាញ លោក សែម សង្វាត បង្ហាញវត្តមាន នៅក្នុងសង្គម សិល្បៈជារឿយៗ ជាពិសេសនៅក្នុងសកម្មភាពសប្បុរសធម៌។ ក្រៅពីមានជម្ងឺច្រើនមុខប្រចាំកាយ លោកក៏មានជីវភាពខ្វះខាតផងដែរ ប៉ុន្តែលោកកាន់តែបង្ហាញពីការពុះពារតស៊ូប្រឹងរស់ដោយថ្លៃថ្នូរ ដោយមិនផ្ដេកផ្ដួលលើជំនួយសប្បុរសធម៌តែម្យ៉ាងនោះឡើយ។

នៅលើហ្វេសប៊ុក គេឃើញជារៀងរាល់ថ្ងៃពីសកម្មភាពលោក សែម សង្វាត ដែលបានចំណាយពេល វេលា ឡាយ វិដេអូ លក់ផ្លែ ឈើ ដោយអ្នកណាៗ ក៏មើលទៅឃើញគួរអោយអាណិត។ ជាមួយនឹងការបាត់បង់រូបឆោមខុសពីមុន ក៏ធ្វើអោយម្នាក់សង្វេគអាណិតលោកមិនតិចដែរ។ ក្រៅពីស្រកសាច់ មុខស្រអាប់ខ្មៅ ផ្ទៃមុខដែលធ្លាប់តែពេញស្អាតក៏ផតជ្រុង មើលទៅ រិតតែខ្លោចចិត្ត ដោយសារតែលោកគឺជាមនុស្សដែលធ្លាប់ផូរផង់ ស្រស់ស្រាយ ស្គាល់តែការរីករាយ បម្រើអារម្មណ៍មហាជនយ៉ាងជោគជ័យនោះ។ បើទោះ បីពេលវេលា ប្រែក៏លោក នៅតែតាំងជំហរ ធ្វើការតស៊ូ ដើម្បីរស់ ទោះជាអ្នកណា យល់បែបណាក៏លោក មិនចាប់អារម្មណ៍។ លោកប្រកាសនៅក្នុងការឡាយថា “បងប្អូនសូមជួយទិញផ្លែឈើខ្ញុំផងបងប្អូន” ដែលសម្ដីនេះ គ្មានអ្នកណាមិនអាណិតលោកនោះទេ ខណៈដែលលោកធ្លាប់ជាតារាដែលមានគេស្គាល់
ក្នុងប្រទេសកម្ពុជា តែធ្លាក់ខ្លួនខុសពីមុន ហើយតស៊ូក្នុងជីវិត ដោយមិនខ្មាស់អ្នកណា។ មហាជនពិតជាចាំមិនភ្លេចទេនូវសំឡេងដ៏ពីរោះដែលមានអត្ថន័យក្នុងដួងចិត្តកម្មករឆ្លងដែននោះទេ នៅពេលស្តាប់បទចម្រៀងរបស់លោកម្តងៗគឺបទ “កម្មករឆ្លងដែន”។ ព្រោះតែជីវិតតស៊ូ ព្រោះតែក្រពះ និងគ្រួសារ ស្របពេលដែលការងារសិល្បៈលែងមានដូចមុនទើបលោក សែម សង្វាត ខិតខំរកសុីលក់ដូរបន្តិចបន្តួចតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយប្រឹងក្រោកឈរ គួរអោយសរសើរនាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here