លី ណូរ៉ា និយាយពីអារម្មណ៍ ក្រោយផ្ទុះការជេរប្រមាថក្នុងបទ”អាមោក”

0

ក្នុងរយៈចុងក្រោយ តារាសម្ដែងលោក លី ណូរ៉ា មិនសូវទទួលថតភាពយន្ត និង បទចម្រៀងសស្រាក់សស្រាំដូចមុនទៀតទេ ដោយលោកទទួលថតតែ MV មួយប៉ុណ្ណោះ។ តែចាត់ទុកថាលោកសំណាងខ្ពស់ ដោយស្នាដៃ MV បទចម្រៀងក្រោមចំណងជើងថា « អាមោក » ដែលលោកសម្ដែងជាតួ មាក់ងាយអ្នកស្រែ និងដណ្ដើមសង្សាគេ ទទួលបានការចាប់អារម្មណ៍ ដោយសារតែបទោះ មានអ្នកចូលមើលច្រើន។ តាមរយៈការសម្ដែងនេះ ក៏មានអ្នកគាំទ្រមិនតិចដែរ ជេរប្រទិចនឹងចរឹតសម្ដែងរបស់លោក។

លោក លី ណូរ៉ា ថ្លែងបញ្ជាក់ថា ក្នុងរយៈនេះ លោករវល់នឹងការងារមុខជំនួញខ្លាំង ទើបនៅទទួលថតតែមួយៗប៉ុណ្ណោះ។ ជាក់ស្ដែងក្នុងមួយរយៈពេលចុងក្រោយ លោកទើបតែទទួលថតក្នុងបទ« អាមោក » ប៉ុណ្ណោះ ដោយមិននឹកស្មានថាការសម្ដែងមួយបទនេះ កាន់តែមានអ្នកស្គាល់ដល់ម្លឹងនោះទេ។ ក្នងបទនេះឃើញថាអ្នកទស្សនាមិនតិចទេប្រតិកម្មចំពោះចរិតក្នុងការសម្ដែងរបស់លោក ជាពិសេសចំពោះពាក្យពេចន៍មួយចំនួនដែលលោកបញ្ចេញឡើងក្នុងសាច់រឿង ហើយមាក់ងាយចំពោះអ្នកក្រតូចទាបជាងខ្លួន។ គាប់ចួនជា MV នោះផ្ទុះការគាំទ្រនិងមានអ្នកចូលមើលជាង 3M ផងនោះទើបធ្វើឱ្យការជេរប្រមាថចំពោះលោកមានចំនួនកាន់តែច្រើន។

ថ្វីត្បិតតែការសម្ដែងមួយបទនេះតួរលេខអ្នកជេរអ្នកស្អប់ច្រើនជាងការសរសើរតែក៏មានន័យថា ការសម្ដែងរបស់លោកបុកត្រូវអារម្មណ៍មហាជនទើបធ្វើឱ្យហ្វេនៗជេរផង ខឹងផងនឹងចរិតក្នុហការសម្ដែងមួយបទនេះដែរ។ លោកថាការសម្ដែងត្រូវបត់បែនឱ្យគ្រប់ទម្រង់សិល្បៈ ហើយបើជ្រុលសម្ដែងជាតួចិត្តអាក្រក់លេងចរិតមិនឱ្យគេស្អប់ មិនឱ្យគេប្រាមាថក៏មិនមែនជាតារាសម្ដែងនោះដែរ។

គួរបញ្ជាក់ផងដែរថាលោក លី ណូរ៉ា ក្នុងមួយរយៈចុងក្រោយមិនសូវទទួលការសម្ដែងប៉ុន្មានឡើយដោយសារតែលោកជប់ជំនួញតាមអនឡាញ។ លោកទទួលតែការងារសិល្បៈមួយៗប៉ុណ្ណោះ ដោយស្នាដៃ MV បទ « អាមោក » ក៏ជួយឱ្យលោកទទួលបាននូវការគាំទ្រត្បិតតែនេះជាស្នាដៃមួយដែលលោកទទួលសម្ដែង ក្រោយពីបដិសេធការសម្ដែងជាច្រើននោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here