ស្ងាត់ៗ អាន់ដា ប្ដូរឈ្មោះថ្មី និង ចូលពេញសិទ្ធិនៅ BN

0

ស្ងាត់ពីការចេញបទចម្រៀងមួយរយៈ ពេលនេះ តារាចម្រៀងលោក អាន់ដា បានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្ម BN ហើយ បន្ទាប់ពី KH លែងមានសកម្មភាព។ វត្តមានរបស់លោក នៅក្នុងផលិតកម្មនេះ ក៏ថែមទាំងប្ដូរឈ្មោះថ្មី ធ្វើអ្នកគាំទ្រមួយចំនួនចង់ស្រឡាំងកាំងផងដែរ។

លោក យ៉ាន រតនា ហៅ គីម ថាណា ជាតារាចម្រៀង និង ជាអ្នកគ្រប់គ្រងទូទៅផលិតកម្ម BN បានថ្លែងបញ្ជាក់ថាបញ្ជាក់ថា នៅក្នុងពេលនេះ លោក អាន់ដា គឺជាតារាចម្រៀងរបស់ផលិតកម្ម BN ដោយបន្ទាប់ពីបង្ហាញមុខលោក ផលិតកម្ម BN ក៏មានតារាៗដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងស្រាប់នៅក្នុងស្រទាប់មហាជនកុងត្រាធ្វើជាតារាចម្រៀងផងដែរ ដោយផលិតកម្មនឹងបង្ហាញអោយស្គាល់ម្ដងម្នាក់ៗ ក្នុងពេលខាងមុខ។ លោកថា លោក អាន់ដា ពិតជាបានកុងត្រា ធ្វើជាតារាចម្រៀងរបស់BN ពិតមែន ដោយមកទល់ពេលនេះ ផលិតកម្មបានផលិតចំនួន១០បទហើយអោយលោក ដោយ២បទគឺបទ”មេឃរលំ” និង បទ”ប្រែត” គឺទើបតែបានដាក់បង្ហោះ។ លោកថាហេតុផលនៃការទទួលយក លោក អាន់ដា អោយក្លាយជាតារាចម្រៀង គឺដោយសារតែលោកធ្លាប់មានកេរ្តិ៍ឈ្មោះនៅក្នុងផលិតកម្ម BN និង ម្យ៉ាងគឺលោកនៅតែមានសំលេងល្អនៅគ្រប់ប្រភេទបទ។

លោក យ៉ាន រតនា បន្តថា ជាជំហានដំបូងផលិតកម្មបានកុងត្រារយៈពេល៣ឆ្នាំ ដោយក្នុងរយៈពេលកុងត្រានេះ ផលិតកម្មនឹងបញ្ចេញបទគ្រប់ទម្រង់អោយលោកអាន់ដា បកស្រាយ។ ក្នុងនោះយុទ្ធសាស្ត្រនៃបញ្ចេញបទចម្រៀងល្អៗ អោយ ក៏ត្រូវបានរំពឹងថា នឹងជួយអោយតារារូបនេះ ទទួលបានការចាប់អារម្មណ៏បន្ថែមមួយកម្រិតផងដែរ។ លោកថា លោក អាន់ដា បានសម្រេចចិត្តដាក់ឈ្មោះពិត គឺឈ្មោះ សំ សាន់ពិសិដ្ឋ នៅក្នុងបទចម្រៀង ខណៈដែលការប្រើឈ្មោះពុតនេះ ក៏ជួយអោយលោកអាន់ដា ទទួលបានការចាប់អារម្មណ៍មួយកម្រិត។

LEAVE A REPLY

Please enter your comment!
Please enter your name here