ម៉ាដាម កល បុកពោះ រឿងគេថា ខ្មើត ក្រោយចប់ខួបកំណើត

0

មកទល់ពេលនេះ តារា Fashion កញ្ញា សែប សូសាកល ហៅ ម៉ាដាម កល នៅមិនទាន់បានថ្លែងអំណរគុណភ្ញៀវសូម្បីមួយម៉ាត់នោះទេ នៅលើហ្វេសប៊ុក ខណៈដែលអ្នកសិល្បៈមួយចំនួន ជាពិសេសគឺអ្នកចូលរួមពិធី ក៏មិនឃើញបង្ហោះចែកចាយពីកម្មវិធីណាមួយទាល់តែសោះ ដែលហាក់ដូចជានាងមិនរវល់ក្រោយធ្វើខួបកំណើតប្រមូលប្រាក់ចំណេញ និង កាដូហើយ។ កញ្ញា កំពុងបុកពោះរឿងគេថាខ្មើត នៅក្រោយការរំខានអ្នកសិល្បៈរាប់រយនាក់ ខណៈដែលការអរគុណ និង ការសុំទោសជាសាធារណៈ ក៏នាងមិនអាចធ្វើបាន។

ម៉ាដាម កុល បានថ្លែងប្រាប់ថា មិនដឹងថា អ្នកសិល្បៈ និងអ្នកចូលរួមពិធីខួបរបស់នាងភាគច្រើនមានអារម្មណ៍គិតមកលើនាងយ៉ាងមិចនោះទេ បន្ទាប់ពីស្ងប់ស្ងាត់អោយឈឹង ទាំងការជូនពរ ទាំងការអរគុណ និង ការបង្ហោះផ្សេងៗពីកម្មវិធី ដើម្បីជាការលើកទឹកចិត្តចំពោះអ្នកចូលរួម។ កញ្ញាថា អាក់ខោនហ្វេសប៊ុកផ្លូវការរបស់នាង ត្រូវបានហ្វេសប៊ុកប៊្លុកទាំងការបង្ហោះ ការ Like, ការ Comment, ការ Share, និងសូម្បីតែឆាតទៅកាន់អ្នកណាម្នាក់ ទើបធ្វើអោយហ្វេសប៊ុករបស់នាងស្ងប់ស្ងាត់ មិនមានបង្ហោះ ឬ ចែកចាយអ្វីសោះ នៅលើ New Feed របស់ខ្លួន។ ម៉ាដាម កល បន្តថា តាំងពីចប់ខួបកំណើតមកទល់ពេលនេះ នាងមានអារម្មណ៍បុកពោះយ៉ាងខ្លាំង ពោលគឺខ្លាចអ្នកសិល្បៈ ឬ ភ្ញៀវដែលចូលរួមខួបកំណើតរបស់នាង គិតថានាងបានដល់ត្រើយខ្មើតតែប៉ុណ្ណោះ ខណៈដែលនាងអន្ទះសាររាល់ថ្ងៃចង់ផុសរូប ចង់ផុសអរគុណ និង ផុសផ្សេងជាដើម ពាក់ព័ន្ធនឹងភ្ញៀវទាំងអស់ដែលចូលរួមក្នុងខួបរបស់នាង។ នាងប្រកាសអរគុណ និង សុំទោសតាមបណ្ដាញសារព័ត៌មាន ចំពោះបណ្ដាភ្ញៀវទាំងអស់ ដែលមិនឃើញនាងបង្ហោះអ្វីសោះ ពាក់ព័ន្ធនឹងខួបកំណើត ស្របពេលដែលការផ្សព្វផ្សាយរបស់អ្នកកាសែត ក៏នាងមិនអាចចែកចាយនៅលើហ្វេសប៊ុករបស់ខ្លួនបាន ព្រោះតែហ្វេសប៊ុក ប្លុកអាក់ខោនរបស់នាង។ ជាក់ស្ដែង សូម្បីតែអាក់ខោនមួយទៀត ក៏ត្រូវហ្វេសប៊ុកប្លុកចំយប់ថ្ងៃខួបកំណើត មកទល់នឹងពេលនេះ រកតែផុស និងផ្ញើសារទៅណាមិនកើតនោះដែរ គឺបានត្រឹមអូសមើលគេចុះឡើងៗ នៅលើហ្វេសប៊ុកទាំងតឹងចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here