ពេជ្រ សោភា និយាយរឿងពាក់ព័ន្ឋ ព្រាប សុវត្ថិ

0

បន្ទាប់ពី ដំណឹងផ្លូវការ លោក ព្រាប សុវត្ថិ ចាកចេញទៅ ហ្គាឡាក់សុី ណាវ៉ាត្រា ធ្វើអោយ រង្គើគ្រប់ស្រទាប់មហាជន។ អ្នកខ្លះគេ សឹងតែមិនជឿ ថាកំពូល តារាចម្រៀង ព្រាប សុវត្ថិ នឹងចាក់ចេញពីទ្រនំចាស់ធ្លាប់ល្បីឡើយ។ យ៉ាងណា ពេលនេះ ស្រាប់តែលេចឭថា ពេជ្រ សោភា នៅមិនសុខអាចដូរជំហរ ដូចរៀមច្បង។

ពេជ្រ សោភា ដែលធ្លាប់មានព័ត៌មានកាលពីឆ្នាំមុនថា នាងចង់ដើរចេញពីផលិតកម្មរស្មីហង្សមាស ដែលជ្រកកោនរយៈពេល១៥ឆ្នាំទៅហើយ ដើម្បីទៅចូលរួមជាមួយផលិតកម្មសាន់ដេ តែរហូតមកដល់ពេលនេះនៅតែមិនទាន់ក្លាយទៅជាការពិត ព្រោះនាងនៅតែជាតារារបស់ហង្សមាស ដដែលនោះ ស្រាប់តែពេលនេះលេចឮដំណឹងថ្មីថា សោភា ចង់ចេញពីហង្សមាស ទៅតាមលោកព្រាប សុវត្ថិ នៅផលិតកម្ម Galaxy Navatra ដែរ។

ពេជ្រ សោភា ថា ចំពោះដំណឹងដែលគេថា នាងចង់ចេញពីហង្សមាស ទៅតាមព្រាប សុវត្ថិ នៅផលិតកម្មថ្មីនោះ​ ដោយសារតែកន្លងមកនាងធ្លាប់ច្រៀងជាមួយព្រាប សុវត្ថិ អីចឹងគេតែងតែភ្ជាប់អីចឹងហើយ។ ប៉ុន្តែនាងអះអាងថា គ្មានផែនការចេញពីហង្សមាស នោះទេ ប៉ុន្ដែនាពេលខាងមុខ មានរឿងអីកើតឡើងនោះ គ្មានអ្នកណាម្នាក់អាចមើលដឹងជាមុនបានឡើយ។ ពេលនេះនាងនៅ ជាមួយហង្សមាស កក់ក្តៅចិត្តនៅឡើយ អត់មានបញ្ហាអ្វីដែល អាចគិតដល់លាឈប់នោះទេ។ នាងនៅតែបន្តការងារ ផ្សេងៗ ជាមួយការបង្ហាញវត្តមាន នៅហង្សមាស។ អាចនិយាយបាន រវាង នាង និងបងប្រុស ព្រាប សុវត្ថិ នៅសល់តែការនឹករលឹក ហើយយើងក៏ នៅមានពេលជួបគ្នា នាឱកាសណាទៀត។ បែបគ្នាតែនៅមានស្នាញញឹមដែលបន្សល់ទុក។

LEAVE A REPLY

Please enter your comment!
Please enter your name here