តារាសម្តែង ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងខ្សែភាពយន្ត គឺកញ្ញា យ៉ែម ស្រីពេជ្រ គេនៅតែមើលឃើញថា តារាសម្តែងរូបនេះ នៅតែមានសន្ទុះទីផ្សារខ្លាំង ទាំងខ្សែភាពយន្តភាគ ភាពយន្តខ្នាត់ធំ និង MV ផ្សេងៗ។ ប៉ុន្តែ ខណៈដែលការងារសិល្បៈ របស់តារា សម្តែងរូបស្រស់នេះ កំពុងតែមានសន្ទុះឡើងទៅមុខ បែរជាធ្វើអោយនាង មានការពិបាកចិត្ត ត្បិតផែនការ ដែលនាងទន្ទឹម រង់ចាំនេះ ហាក់នៅមិនទាន់ចេញលទ្ធផល។
បញ្ហា២ ដែល អតីតហ្វ្រេសសុីហ្គើល យ៉ែម ស្រីពេជ្រ កំពុងពើបប្រទះ ហើយចង់អោយរលត់ទៅឆាប់ៗណាស់។ ទី១ នាងកំពុងតែមានបញ្ហា រោលម្ស៉ៅលើផ្ទៃមុខ ឡើងចេញកន្ទួល មុនអុចៗ ច្រើនថ្ងៃ។ អ្នកជំនាញឯកទេស កែសម្ជស្ស អោយនាងផ្អាកលាបម្ស៉ៅ មួយរយៈកាលធំ។ មួយទៀត ស្រីពេជ្រ នឹងហោះទៅ ប្រទេសកូរ៉េ ខែកញ្ញា ខាងមុខនេះ ដើម្បីចូលរួម កម្មវិធីទទួលពានរង្វាន់ភាពយន្តមួយ មានប្រទេសជិត៨០ចូលរួម។ ភាពស្មុគស្មាញ កើតឡើងបើមុខមិនជា ត្រូវលាបម្ស៉ៅទាំងបង្ខំ។ ឯកូវីដ នៅប្រទេសកូរ៉េ នៅតែផ្ទុះ បើកើតឡើងទៀត អាចរំសាយកម្មវិធីដែលនាង ត្រូវចូលរួម។
ស្រីពេជ្រ ថ្លែងទាំងតឹងទ្រូងថា នាងនិងទៅប្រទេសកូរ៉េ ខាងមុខនេះ ដែលជាក្រុម មានអ្នកដឹកនាំទៅ។ នាងយកភាពយន្តរឿង«សង្សារ មួយខែ ពីរខែ » ទៅប្រកួតប្រជែង។ ប៉ុន្តែ បើស្ថានភាពកូវីដ នៅប្រទេសកូរ៉េ នឹងមិនរីករាលដាលទេ គេនឹងបន្តរៀបចំ។ បើកើតឡើង អាចនឹងរំសាយ។ ឯនាងវិញ ត្រូវតែ ខិតខំ ព្យាបាលមុខ អោយឆាប់ជា ព្រោះត្រូវទៅថត កម្មវិធីផ្សេងៗច្រើនទៀត។ ហេតុផលចំពោះមុខនេះ ហើយធ្វើអោយ ចេះតែបុកពោះ នៅមិនស្ងប់អារម្មណ៍។
























