ឌុច លីដា មិនខ្វល់រឿងបង្ហាញមុខស្វាមី

0

តារាសម្តែង ទឹកមុខសិចសុី ដែលមានកែវភ្នែក ស្រទន់ អ្នកនាង ឌុច លីដា មានកូនប្រុសមួយជាមួយគូស្នេហ៍លាក់មុខច្រើនខែមកហើយ ដោយគ្មានអ្នកណាស្គាល់មុខស្វាមីរបស់នាងឡើយ។ នាងថែមទាំងមិនខ្លាចនូវការរិះគន់ ជុំវិញករណី មានកូនមុនរៀបការនេះផង។ នាងបានទាំងលើកឡើងថា គម្រោងបង្ហាញមុខស្វាមី គឺមិនស្ថិតក្នុងផែនការរបស់អ្នកនាងនោះទេ បើទោះជាមានការលើកឡើងថា អាចបណ្ដាលមកពីស្វាមីរបស់អ្នកនាង គឺជាបុរសទ្រព្យស្ដុក ដែលជាស្វាមីរបស់គេ យ៉ាងណាក៏ដោយ។

ក្នុងជំនួបដោយផ្ទាល់ អ្នកនាង ឌុច លីដា នៅតែចាត់ទុកថា នាងរួចផុតពីការរិះគន់ ដោយសារតែ ហ្វេនៗ ឥឡូវនេះ យល់អំពីជីវិតឯកជន របស់អ្នកសិល្បៈហើយមិនជេរប្រទិចបំបាក់ទឹកចិត្តដូចសម័យមុន។ ឌុច លីដា ថា ខ្លួនមានសំណាងដែលបានស្វាមី ស្រឡាញ់ហើយពេញចិត្តអោយនាងវិលមកប្រឡូកសិល្បៈ តាមនិស្ស័យដែលមាន ហើយនាងនឹងបន្តកសាងស្នាដៃលើសិល្បៈបន្តទៀត។ ឌុច លីដា គ្រាន់តែបង្ហើបថា ស្វាមីនាងជាអ្នករស់នៅក្នុងស្រុក ជាអ្នកជំនួញ និង ជាមន្ត្រីរាជការមួយរូប។ គម្រោងផែន ការខាងមុខពិតជារៀបការ តែមិនមែនពេលនេះឡើយ ខណៈដែល នាងក៏ត្រៀមរៀបចំឯកសារមួយចំនួន ដូចជាធ្វើអេតាសុីវិល ជាមួយគ្នា ក្នុងពេលទន្ទឹមគ្នានោះដែរ។ អ្នកនាង បញ្ជាក់ថា អនាគតគឺជារឿងមើលមិនឃើញ តែសម្រាប់បច្ចុប្បន្ន នាងមិនខ្វល់បង្ហាញមុខស្វាមីអោយអ្នកណាបានស្គាល់នោះឡើយ បើទោះជាអ្នកណា យល់ឃើញបែបណាក៏ដោយ។

គួរបញ្ជាក់ថា ឌុច លីដា បានប្រឡូកកើតចេញពីការប្រឡង ដើរម៉ូដ កាលពីច្រើនឆ្នាំមុន។ សម្រស់ត្រេមុខទម្រង់ខ្មែរ កាច់មករងស្ទីលតួកុន ទើបនាងត្រូវគេយកមកបណ្តុះអោយក្លាយ ជាតារាសម្តែងបន្តិចម្តងៗ។ នៅទីបំផុត នាងមានទេពកោសល្យល្អ លើផ្នែកសម្តែង ដោយហក់មកក្លាយជាតារាត្រូវប៉ាន់ខាងភាពយន្ត ដ៏ពូកែម្នាក់ ដែលផលិតករមើលឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here