អាលីហ្សា កាន់តែនឹកប្តី ពេលជិតសម្រាលកូន

0

ដូចប្រិយមិត្តអ្នកតាមដានព្រឹត្តិការណ៍ជីវិតឯកជនតារាល្បីៗក្នុងសង្គមសិល្បៈបានដឹងស្រាប់ហើយថា តាមគម្រោងតារាសម្តែង អាលីហ្សា នឹងត្រូវសម្រាលកូនដំបូងរបស់ខ្លួនក្នុងខែកញ្ញាខាងមុខនេះ។ នាងត្រូវពង្រឹងជំហរ ដោយសារតែស្វាមីទំនងជាពិបាកឆ្លងទ្វីបមកមើលថែមិនទាន់ ព្រោះបើចុះមកក្នុងពេលនេះ ក៏ត្រូវអាជ្ញាធរឃុំទុករយៈពេល១៤ថ្ងៃ ដែលពិបាកអោយស្វាមីអ្នកនាង មកទាន់ថ្ងៃសម្រាលកូននោះផងដែរ។

ត្បិតសុខភាពល្អទាំងម៉ាក់ ទាំងកូនក៏ពិតមែន ប៉ុន្តែតារាសម្តែងរូបនេះហាក់បារម្មណ៍ថា នាងអាចនឹងសម្រាលកូនដំបូងនេះតែឯកឯង ដោយអវត្តមានស្វាម៉ីបណ្តូលចិត្ត។ ចំនុចនេះនាងយល់ច្បាស់ ដោយសារតែបញ្ហាកូវីដ១៩ នៅមិនទាន់ស្ងប់ លើទឹកដីអាមេរិក ទើបបង្អាក់ដំណើរ ការមកជួបជុំគ្នារវាងនាង និង ស្វាមី ដើម្បីជាកាដូអោយគ្នាទៅវិញទៅមក តាមរយៈចំណងដៃកូនកូនដំបូងនោះ។ នាងបានត្រឹមតែពាក្យ ជូនពរពីស្វាមី តាមប្រព័ន្ឋបណ្តាញសង្គម ជាការលើកទឹកចិត្តជាប្រចាំ។

មិនយូរមិនឆាប់ អ៊ុន អាលីហ្សា នឹង ចេញទៅនៅអាមេរិក ខាងមុខនេះជាមួយប្តីក្មេង។ ចំណែក ការងារសិល្បៈនាងបានផ្អាកតាំងពីរៀបការរួច ដើម្បីយកជីវិតគិតលើគ្រួសារ អោយកាន់តែមានសេចក្តីសុខ។ ហ្វេនៗ និងមិត្តសិល្បៈជូនពរ នាងអោយមានសុខភាពល្អដើម្បី សម្រាលកូនអោយសមតាមបំណង និង ឆាប់ជួបជុំមុខប្តីឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here