មេក្រុមឆ្នើម ជាង300នាក់ ត្រូវបានក្រុមហ៊ុន សេងហាន យកមកដុសខាត់ សមត្ថភាពបន្ថែម

0

កាលពីល្ងាចថ្ងៃទី២៥ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន សេង ហាន បានបើកវគ្គបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយ ដល់មេក្រុមឆ្នើមៗរហូតដល់ជាង៣០០នាក់ បន្ទាប់ពីក្រុមហ៊ុននេះ ទើបតែសម្ពោធទីតាំងដីឡូតិ៍ ជាង៥០ហិកតារ នៅផ្លូវជាតិលេខ៤១ ដែលជាគម្រោងធំរបស់ខ្លួន។ វគ្គបណ្ដុះបណ្ដាលនេះ ក៍ត្រូវបានគេចាត់ទុកថា គឺជាវគ្គពង្រឹងសមត្ថភាពមួយដ៏សំខាន់ ព្រោះតែបានផ្ដល់នូវចំណេះដឹង ដ៏សំបូរបែប ពេញរយៈពេល២ថ្ងៃតាំងពីថ្ងៃទី២៤ សីហា មកនោះ មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការដុះខាត់សមត្ថភាពដែលមិនអាចខ្វះបាន។

វគ្គបណ្ដុះបណ្ដាលដែលចូលរួមសុទ្ធតែជាមេក្រុមឆ្មើមៗរហូតដល់ជាង300នាក់នោះគឺជាវគ្គពង្រឹងសមត្ថភាព បង្កើនទំនុកចិត្តនិងភាពជឿជាក់ ដែលមិនខុសពីការដុះខាត់សម្ថភាពមេក្រុមឆ្នើមៗឱ្យកានតែខ្លាំងបន្ថែមទៀតលើវិស័យអចលនទ្រព្យ។ សិក្ខាកាមដែលចូលរួមសិក្សានៅក្នុងវគ្គនេះក៏តម្រូវឱ្យប្រឡងប្រជែងដោយអ្នកដែលសិក្សាទៀងទាត់ពេលវេលាហើយធ្វើបានពិន្ទុល្អក៏ទទួលបានវិញ្ញាបនបត្រសិក្សាដែលប្រគល់ជូនដោយលោក ឧកញ្ញា យ៉ន សេងហាន ដែលជាអគ្គនាយកនិង លោកជំទាវ និងមានរដ្ឋលេខាធិការក្រសួងពត៌មានគឺឯកឧត្តម សុខ ប្រសិទ្ធ ជាគណអធិបតីផងដែរ។

នេះក៏ចាវគ្គបណ្ដុះបណ្ដាលមួយដ៏សំខាន់ដែលក្រុមហ៊ុនអចលនទ្រព្យ សេង ហាន បានផ្ដល់ជូនដល់អ្នកទីផ្សារឆ្នើមៗដើម្បីឱ្យទីផ្សារលក់ចេញនៅក្នុងក្រុមហ៊ុនមួយនេះកាន់តែទទួលបាននូវសន្ទុះកើនឡើង។ នៅក្នុងពិធីនោះ លោកឧកញ្ញ៉ា យ៉ន សេងហាន ក៏បានប្រកាសឱ្យដឹងនូវប្រាក់រង្វាន់ និងកាដូរធំៗសម្រ់បើក្រុមដែលឆ្នើម និសម្រាប់បុគ្គលដែលខ្លាំងក្នុងអាជីវកម្មរបស់ក្រុមហ៊ុនផងដែរទើបធ្វើឱ្យសិក្ខាកាមទាំងអស់ទះដៃហ៊ោរកញ្ជ្រៀវ និងកាន់តែមានទំនុកចិត្តតាមរយៈវគ្គបណ្ដុះបណ្ដាលមួយនេះផងដែរ។

លោក ឧកញ្ញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ថា បើទោះបីជាមេក្រុមទាំងនេះសុទ្ធតែឆ្នើមៗនៅក្នុងការលក់ តែក្រុមហ៊ុននៅតែមានគោលការណ៍បើកវគ្គបណ្ដុះបណ្ដាលបែបនេះជាប្រចាំដើម្បីពង្រឹងសមត្ថភាពកូនក្រុមឱ្យកាន់ខ្លាំងក៏ដូចជាដើម្បី បើកឱកាសឱ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំពង្រឹងចំណងមិត្តភាពរវាងក្រុមមួយនិងក្រុមមួយឱ្យកាន់តែប្រសើរផង។ លោក ឧកញ្ញ៉ា នឹងគ្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះនៅក្នុងពេលខាងមុខទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here