តាក់ ម៉ា រំពឹងលេចធ្លោជាថ្មី ក្រោយបង្ហាញខ្លួនប្រជែងនៅ I Am A Singer

0

មួយរយៈនេះ គេចាប់ អារម្មណ៍ មកឃើញថា កញ្ញា តាក់ ម៉ា បានប្តូរ ស្ទីល តុបតែងកាយ យ៉ាងទាក់ទាញ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ នាង បានបង្ហាញ ភាពប្រឹងប្រែង សព្វបែបយ៉ាង ដើម្បី ដណ្តើមការទាក់ទាញ បើទោះស្ថានការណ៍នោះតានតឹងខ្លាំង។

តាក ម៉ា បានបណ្តោយ អោយខាតបង់ ពេលវេលា ជាច្រើនឆ្នាំ ក្នុងការមិនឈ្មុះឈ្មុល ក្នុង អាជីពចម្រៀង រហូតមានការគិតថានាងលាឈប់។ នាងបានសាងភាព ចាប់អារម្មណ៍ ក្រោយ ពេលវាយលុក កម្មវិធី ប្រឡងចម្រៀង « I am a single Cambodia » រដូលកាលទី២ នៅកញ្ចក់ទូរទស្សន៍ហង្សមាស។ នៅ មិនទាន់មាន ទិន្នន័យណាបញ្ជាក់ថា តាក់ម៉ា ក្លាយជាតារាថ្មី នៅផលិតកម្មនេះទេ។ ប៉ុន្តែបើក្រឡេក ទៅមើលលើសមត្ថភាព ក្នុងនាម បេក្ខជនប្រកួតប្រជែងមួយរូប គឺ តាក់ម៉ា អាចឈរជើង ហើយឈានឆ្ពោះទៅកាន់ សប្តាហ៍ថ្មីៗម្ដងហើយម្ដងទៀត។ នាងក៏ រងនូវសម្ពាធរាល់បទចម្រៀងលំបាកៗ ទាំងនោះផងដែរ ពិសេសលើការប្រើ ប្រាស់បច្ចេកទេស លើកដាក់សំឡេង ស្ទើរ តែធ្វើអោយនាង ភ្លាត់ស្នៀតពេលច្រៀងម្តងៗ។ ជាភ័ព្ទល្អ តាក់ ម៉ា អាចបន្ត ឆ្លងចូលដល់ វគ្គមួយទៅមួយទៀត និង បានធ្វើអោយ អ្នកគាំទ្រមើលឃើញថា នាងខ្លាំងគ្រាន់បើ ពេល ប្រឡងកម្មវិធីនេះ។

គេ រំពឹងជាថ្មីថា ណុប មុនីសោម៉ា ហៅ តាក់ ម៉ា និង លេចធ្លោជាថ្មី បន្ទាប់ពីនាង រំកិលមកដល់ស្ថាប័នធំ ហើយកំពុងសម្លៀង ទេពកោសល្យអោយល្អនេះ។ មហាជន សរសើរថា តាក់ ម៉ា កាន់តែច្រៀងពីរោះ ជាងមុន ដោយបទដែលប្រឡងរបស់នាង បើទោះជាលំបាកៗ តែនាងខំប្រមូល សមាធិធ្វើបានយ៉ាងល្អ ហើយមិនធ្វើអោយអ្នកគាំទ្របាក់ទឹកចិត្តនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here