ហ្វេនៗ ត្រៀមចិត្តផង! សុគន្ឋ និសា សម្រេចមែនទែនហើយ

0

មិនមែនព្រោះតែការបាត់បង់ការគាំទ្រ ហើយទើបកាត់បន្ថយនោះទេ ប៉ុន្តែយោងតាមព័ត៍មានផ្លូវការ គឺ អ្នកនាង សុគន្ឋ និសា បានសម្រេចចិត្តកាត់បន្ថយ ការងារសិល្បៈបណ្តើរៗ ដើម្បីគិតគូពីរឿងគូជីវិតផ្ទាល់ខ្លួនវិញម្ដង។ ស្ថិតក្នុងវ័យកាន់តែជ្រេ នៅក្នុងពេលនេះ ប្រភពគួរអោយទុកចិត្តបញ្ជាក់ថា អ្នកនាង កំពុងទុកពេលផ្អែមល្ហែមជាមួយស្វាមី ដោយមិនសូវសកម្មនឹងការងារក្រៅផ្ទះដូចមុន ដើម្បីថែសុខភាពតែម្ដង បន្ទាប់ពីការ៤ឆ្នាំហើយគ្មានដំណឹងពរពោះ។

អ្នកនាង និសា ទម្លាយថា នឹងសម្រេចចិត្តពពោះ នៅលើទឹកដី សហរដ្ឋ អាមេរិក ក្នុងឆាប់ៗនេះ ដោយសារតែនៅទឹកដីនោះ គឺជាទីដែលស្វាមី របស់ អ្នកនាង រស់នៅ ហើយតម្រូវអោយអ្នកនាង និង ស្វាមី ត្រូវតែចេញទៅទីនោះ ជុំគ្នា។ កន្លងមក ព្រោះតែ មិនចង់ចាកចោលហ្វេនៗ និសា សុខ ចិត្ត នៅបម្រើ ទីផ្សារសិល្បៈ ច្រៀង សម្តែង ដោយមិនព្រមចេញទៅរស់នៅជាមួយស្វាមី នៅសហរដ្ឋអាមេរិកឡើយ។ អ្នកនាងបញ្ជាក់ថា នៅក្នុងពេលនេះ រូបនាងឆ្លង ដល់ អាយុច្រើន ដែលមនុស្សស្រីវ័យច្រើន ពិបាក ក្នុងការពពោះ ហើយ ដូច្នេះបើទោះជាអ្នកនាង មិនទៅអាមេរិក ក៏ត្រូវតែនៅស្ងៀមមើលថែសុខភាព យកចិត្តទុកដាក់នៅក្នុងផ្ទះ ដើម្បីអោយជីវិតគូមាមន័យជាជំនួសផងដែរ។ ម្យ៉ាងមកពីនាង មិនចង់ខាត ពេលបន្តទៀតព្រោះតែសិល្បៈនោះផង ទើបនាង ជ្រើសរើស យកផ្លូវ ដើម្បីគ្រួសារ វិញម្តង រួចនឹង វិលមកឡើងវិញ ក្រោយរួចរាល់ផែនការ នៅពេលខាងមុខ។ យ៉ាងណាមិញ អ្នកនាង មិនទាន់បង្ហើបថា ចេញទៅអាមេរិកពេលណានោះទេ គឺគ្រាន់តែបញ្ជាក់ថា បើទោះមិមទាន់ទៅ ក៏ត្រូវតែកាត់បន្ថយការងារ ដើម្បីមានពេលអោយច្រើនសម្រាប់គ្រួសារតែប៉ុណ្ណោះ។

អ្នកគាំទ្រ រំពឹងថា ការសម្រេចចិត្តរបដ់ សុគន្ធ និសា នឹងធ្វើអោយនាងទទួលបានលទ្ធផល ដោយពិតជាធ្វើអោយអ្នកនាង កាន់តែមានសេចក្តី សុខ នៅក្នុងគ្រួសារ ប្រសិនបើអ្នកនាង ពរពោះកូនដំបូង ដែលជាដំណក់ឈាមរបស់ស្វាមី បានកាន់តែឆាប់។ ទោះជា យ៉ាងនេះក្តី និសាបាន សម្រុកថត រឿងភាគច្រើន ទុកជាស្នាដៃ មុនពេលកាត់បន្ថយ។ នាងក៏ជា តារា មានសំណាង ដែលបានស្វាមីហំ មិនចាញ់ តារាស្រីផ្សេងឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here