ល្ហិចល្ហៀងថា ទូច ស្រីលក្ខណ៍ និង គ្រូសាច់ដុំមួយរូប គឺជាគូស្នេហ៍នឹងគ្នា

0

មានការជជីក សួរដេញដោលគ្នា ពេញ សង្គមហ្វេសបុក បន្ទាប់ពីគេឃើញ អ្នកមេម៉ាយចិត្តរឹងមាំ ទូច ស្រីលក្ខណ៍ រមែង នៅជិតកាយជាមួយបុរសជា គ្រូសាច់ដុំម្នាក់ យ៉ាងស្និតស្នាល។ គេកំពុង តែលើកឡើងថា នោះជា បុរសមកលាង ជម្រះបេះដូងទូច ស្រីលក្ខណ៍ ក្រោយពេលនាង ឧស្សាហ៍បង្ហាញស្នាមញញឹមផ្អែមឡើងវិញ។

- Advertisement -

អ្នកមេម៉ាយកូន១ អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហាញភាពផ្អែមល្ហែមជាមួយបុរសម្នាក់នេះ រហូតត្រូវគេយល់ថាអ្នកទាំងពីរគឺគូស្នេហ៍ថ្មី ខណៈដែលលោកក៏ជាគ្រូបង្ហាត់កីឡាសាច់ដុំ ដែលមានឱកាសនៅជិតអ្នកនាង ទាំងក្នុងសកម្មភាពកីឡា និង ក្នុងវីដេអូឃ្លីប ឃោសនា ពីអាហារបំប៉នផង។ បុរសនោះថែមទាំងយកចិត្តទុកដាក់នាង ដោយយកកាដូពិសេសជូនទៅនាងដល់ផ្ទះវីឡារបស់នាងម្ដងជាពីរនោះផង ដោយមិនទាន់រាប់បញ្ចូលសកម្មភាពក្រៅឆាកមួយចំនួនផង។ យ៉ាងណាមិញ អ្នកនាង ទូច ស្រីលក្ខណ៍ នៅ មិនទាន់ហ៊ានទម្លាយទាំងស្រុងនៅឡើយទេ អំពី ការសង្ស័យរបស់មហាជននេះ។ គេនៅតែតាមដាន ថាបុរសនោះពិតជា មានមន្តស្នេហ៍ធ្វើអោយនាង សប្បាយចិត្តឡើងវិញឬ បែបណា ក្នុងនាមជាគូស្នេហ៍ ឬ គ្រាន់តែដៃគូធម្មតា។ បើពិតជាដូចនេះ មែននោះពិតជារឿងមួយល្អ ព្រោះរបួសចាស់នឹងរសាត់ទៅបាត់ បន្សល់តែពាក្យថារីករាយមកវិញ។

គួរបញ្ជាក់ផងដែរថា អ្នកនាង ស្រីក្ខណ៍ បានបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះម៉ាកានេស ម៊ូណារិទ្ធ យ៉ែម ក្វារមែន អាយុជាង៤ឆ្នាំ ក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមី ខណៈដែលស្វាមីរបស់អ្នកនាង ត្រូវគេដឹងបានជ្រើសយកនារីខ្មែរម្នាក់ទៀតធ្វើជាគូស្នេហ៍។ អ្នកនាង ស្រីលក្ខណ៍ ច្រើនតែបង្ហូរទឹកនេត្រានៅលើឆាកតន្រ្ដី ហើយនាងច្រៀងតែបទដែលកម្សត់ៗ ខូចចិត្តជាប្រចាំកន្លងមក ដែលអត្ថន័យបទខ្លះត្រូវនឹងសាច់រឿងពិតរបស់នាងតែម្ដង។ នាងបានសន្យាថា នឹងរឹងមាំមិនអោយផ្លូវចិត្តបាក់បែក បំបាក់សេចក្តីសុខឡើយ ដោយសារនាង មានមហាជន ស្រឡាញ់គាំទ្រចង់ឃើញត្រឡប់មកវិញដូចមុន ដូច្នេះហើយទើបវត្តរបស់គ្រូកីឡាម្នាក់នេះ ធ្វើអោយអ្នកគាំទ្រអបអរចំពោះអ្នកនាង បើទោះជាជិតស្និទ្ធិក្នុងរូបភាពបែបណាក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here