កាលពីល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០២០ តារាកំប្លែង លោក ម៉ាដូណា ត្រូវបានគេប្រកាសថាក្លាយជាអ្នកតំណាងអោយហាងពេជ្រ យ៉ាងកាលីប ខណៈដែលលោកប្រកាសនេះគឺជាអ្វីដែលមិននឹកស្មាន។ លោក នឹងប្រើយុទ្ឋសាស្ត្រ ជាថ្មីៗ ទៀត ដើម្បីជួយអោយហាងមួយនេះ មានការប្រកួតប្រជែងនោះផង។
ពិធី ប្រកាសនេះត្រូវបានរៀបចំឡើងកាលពីយប់ថ្ងៃទិ២១ សីហា ឆ្នាំ២០២០ មុននេះ ស្ថិតនៅហាងពេជ្រឈ្មោះ « រ៉ូយ់ាល់ ឃីង» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវពេទ្យ លោកសង្ឃ ជិតផ្សារហេងលីក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះក៏មាន វត្តមាន តារាល្បីៗ មួយចំនួន ចូលរួមកិត្តិយស និងខ្លះ ដើរបង្ហាញម៉ូដ ពេជ្រ យ៉ាងគគ្រឹកគគ្រែង និងផ្អើលមហាជននៅទីនោះ។
ម៉ាដូណា និយាយ ដោយទឹកមុខរីករាយនិងបានថ្លែងថាក្នុងពិធីនោះថាលោកមានការរាប់អានជិតស្និទពីសំណាក់ម្ចាស់ហាងពេជ្រនេះជាយូរមកហើយ។ ដូចនេះហើយទើបខាងម្ចាស់ហាងសម្រេច អោយលោក ក្លាយជា តំណាងឱ្យហាងពេជ្រ រ៉ូយ៉ាល់ ឃីង រយៈពេលរហូតដល់ទៅ៣ឆ្នាំ។ លោកបញ្ជាក់ផងដែរថាពេជ្រ នៅហាង នេះគឺជាពេជ្រ ប្រភេទទឹកល្អដែល មានគុណភាព នាំចូលផ្តាច់មុខមកពីប្រទេស ប៊ែលហ្សិក។ លោកបន្តថា រយៈពេលក្រោយបានក្លាយជាអ្នកតំណាងហាងពេជ្រលោក នឹងចូលរួម Live លក់ពេជ្រ ក្នុងមួយសប្តាហ៍ ២ឬ៣ ថ្ងៃ ហើយអ្នកកម្មង់ទិញ ពេល ឡាយ នឹងចុះតម្លៃពិសេសជូន។ នៅថ្ងៃ បើកសម្ពោធនេះផងដែរហាង រ៉ូយ៉ាល់ ឃីង ក៏បានចែក កាតបញ្ចុះតម្លៃ រហូតដល់30%ដល់អតិថិជន និងអ្នកសិល្បៈ ដោយកាតនោះ នឹងចុះជូនរហូត បើសិនជារក្សាទុកបានល្អ។














