តំណាងមួយរូបរបស់ CTM មានជម្ងឺម្យ៉ាង ស្ដាប់ហើយស្លុតចិត្ត

0

នៅក្នុងវីដេអូមួយដែលបានបង្ហោះឡើងដោយម្ចាស់ Brand CTM Skincare គឺក្នុងអាក់ខោន អ្នកស្រី ណើ ចាន់ត្រា អ្នកស្រីបានបង្ហោះថា តំណាងចែកចាយមួយរូបរបស់អ្នកស្រី មិនត្រឹមតែពិការប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងមានជម្ងឺប្រចាំកាយម្យ៉ាង នៅត្រង់ដំបៅជើងនោះទៀត ដែលស្ដាប់ការរៀបរាប់ហើយ គឺស្លុតចិត្ត។ តំណាងរូបនោះ គឺពិការទាំងប្ដីទាំងបហរពន្ធ តែអ្វីដែលគួរអោយសរសើរ គឺប្ដីប្រពន្ធមួយគូរនេះ តស៊ូមិនលើកដៃសុំទានអ្នកណាដើម្បីរស់នោះឡើយ។ អ្នកស្រីថែមទាំងតស៊ូលក់ផលិតផល CTM Skin Care ដើម្បីរស់ដោយថ្លៃថ្នូរនោះផង។ យ៉ាងណាក៏ដោយនៅក្នុងវីដេអូនោះ គឺស្ត្រីពិការយ៉ាងកម្សត់រូបនេះ បានទទូចសុំឱកាសក្នុងការព្យាបាលជើងផងដែរ ដោយសារតែអ្នកស្រី មិនដឹងថា ទៅវះកាត់នៅឯណា និងមិនដឹងថាចំណាយអស់ប៉ុន្មាន ព្រោះលទ្ធភាពនៅខ្វះខាតនោះ។

អ្នកស្រី ណើ ចាន់ត្រា ដែលជាម្ចាស់ Brand CTM Skincare បានអះអាងក្នុងវីដេអូ Live ថា អ្នកស្រី ធុច គឹមឡៃ ដែលមានលំនៅដ្ឋាននៅភូមិ ទួលទទឹង2 ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជម្ងឺម្យ៉ាងបណ្ដាលឱ្យពិការជើងតាំងពីមានវ័យ8ឆ្នាំមកទល់បច្ចុប្បន្ន។ ដោយជម្ងឺរបស់អ្នកស្រីនៅតែមានសភាពធ្វើទុក្ខ និហមានឈាមហូរជាប្រចាំនៅផ្នែកដំបៅដែលខូងហើយបណ្ដាលឱ្យអ្នកស្រីមានសភាពចុកចាប់ជាប្រចាំ។ អ្នកស្រី ធុច គឹមឡៃក៏មានជីវភាពគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយសារអ្នកស្រីកំព្រាឪពុកព្រមជាមួយនឹងពិការជើងព្រោះតែមានជម្ងឺចម្លែកហើយ អ្នកស្រីថែមទាំងមានស្វាមីជាជនពិការជើងថែមទៀត។

យ៉ាងណាមិញអ្នកស្រីនិងស្វមី បានបង្ហាញនូវការតស៊ូរដោយមិនលើកដៃសុំទានគេនោះទេដោយបច្ចុប្បន្នអ្នកស្រីគឺជាតំណាងចែកចាយផលិតល CTM Skincare មួយរូបដែលប្រឹងស្វែងរកប្រាក់ចំណូលប្រកបដោយកិត្តិយសក្នុងភាពជាជនពិការរបស់ខ្លួន។ យ៉ាងណាក៏ដោយអ្នកស្រីនៅតែមានបំណងឱ្យជួយជាការព្យាបាលនូវជម្ងឺចម្លែកនោះក្នុងពេលដែលអ្នកស្រីនៅមិនទាន់មានលទ្ធភាពនៅឡើយនាពេលនេះ។

អ្នកស្រី ណើ ចាន់ត្រា បានអំពាវនាវក្នុងវីដេអូ Live របស់ខ្លួនថាសូមឱ្យសប្បុរសជនមេត្តាជួយដល់ជនពិការទាំង2នាក់ប្ដីប្រពន្ធនេះផង ជាពិសេសគឺឱកាសបានព្យាបាលជម្ងឺខួរឆ្អឹងម្យ៉ាងនោះដើម្បីឱ្យអ្នកស្រី ធុច គឹមឡៃ បានជាសះស្បើយ។ នៅក្នុងវីដេអូ Live ប៉ុន្មាននាទីនោះម្នាក់ៗខ្លោចចិត្តអាណិតអ្នកស្រី ធុច គឹមឡៃមិនតិចទេនៅពេលដែលអ្នកស្រីរបរាប់ពីជីវិតអភ័ព្វនិងជម្ងឺធ្វើទុក្ខរបស់ខ្លួន។

ចង់ដឹងថាតើអ្នកស្រីមានជីវិតកម្សត់បែបណាសូមរីករាយទស្សនាវីដេអូឃ្លីបខាងក្រោម

LEAVE A REPLY

Please enter your comment!
Please enter your name here