បេក្ខនារី30រូបត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត Miss Grand Cambodia 2020

0

បេក្ខនារីចំនួន 30ក្នុងចំណោមបេក្ខនារី 50រូបត្រូវបានចម្រាញ់យកទៅប្រកួតនៅវគ្គផ្ដាច់ព្រ័តជាបន្តក្រោយធ្វកើការប្រកួតប្រជែងជម្រុះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តកាលពីថ្ងៃទី 14 ខែសីហា ឆ្នាំ2020។ កម្មវិធី Miss Grand Cambodia ដែលប្រគល់សិទ្ធផ្ដាច់មុខដោយក្រុមហ៊ុនមហាហង្សបានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តជាផ្លូវការហើយដោយជម្រើសបានបេក្ខនារីចំនួន 25រូបជាបេក្ខនារីពេញសិទ្ធិ និង5រូបជាបេក្ខនារីបម្រុងទៅប្រកួតផ្ដាច់ព្រ័តនៅថ្ងៃទី 26 ខែកញ្ញា ខាងមុខនេះ។

លោក អ៉ិន សុភិន អគ្គនាយកកម្មវិធី Miss Grand Cambodia ឆ្នាំ2020 បានថ្លែងបញ្ជាក់ថា ក្រោយពីជម្រើសបានបេក្ខនារី 25រូបពេញសិទ្ធិនិង5រូបបម្រុងនេះ បេក្ខនារីទាំងនេះមិនតម្រូវឱ្យស្នាក់នៅហ្វឹកហាត់រួមគ្នានោះទេ ដើម្បីជៀសវាងជម្ងឺកូវីត១៩។ លោកបានទាំងលើកឡើងថា បេក្ខនារីដែលឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែមានសមត្ថភាពទាំងផ្នែកអង់គ្លេស ទាំងសមត្ថភាពលើវេទិកា និង ភាពក្លាហាន។ បេក្ខនារីដែលជាប់មួយចំនួនក៌ជាតារាអាជីព ដែលមានទេពកោសល្យផងដែរ។

លោករំពឹងថា ផលិតកម្មមហាហង្ស នឹងផលិតបានបេក្ខនារីតំណាងប្រទេសមួយរូប ទៅប្រកួត Miss Grand International 2020 នៅប្រទេសវេណេហ្សូអេឡា នៅខែតុលា ក្នុងឆ្នាំ2020 ដែលមានសមត្ថភាព ដើម្បីមុខមាត់ជាតិ ដោយលោក និង ក្រុមការងារ នឹងប្រឹងផលិតឈុតតំណាងជាតិ អោយល្អ ដើម្បីទទួលបានភាពលេចធ្លោរមួយ នៅក្នុងការប្រកួតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here