ខណៈគេថ្ងូររឿងអាជីវកម្ម ប្អូនប្រុសតារាសម្ដែងមួយរូប កាក់កប

0

បើទោះមិនមែនជាតារាសម្ដែង តែ លោក ប៉ែន សិទ្ធិ ដែលត្រូវបានគេស្គាល់ជាប្អូនបង្កើត របស់អតីតតារាសម្ដែង លោក ប៉ែន តុលា ដែលលោក ប៉ែន តុលា គឺជាអទីតគូដណ្ដឹង អ្នកនាង ភិន សុដាលីស មុនជំពប់ស្នេហ៍លោក ប៉ែន ចំរ៉ុងនោះ ក៏ត្រូវបានមនុស្សមួយចំនួនចាប់អារម្មណ៍ផងដែរ ដោយសារតែលោកមានរូបរាងសង្ហា និងធ្លាប់សកម្មចូលរួមផ្សព្វផ្សាយល្ខោនខោល។ អ្វីដែលកាន់កត់សម្គាល់នៅក្នុងពេលនេះ គឺលោកកាន់តែកាក់កប នឹងមុខរបរបើកតូបលក់ គុយទាវ ប្រហិត តាន់ ហ៊្វូត ដោយលោកប្រកាសនៅលើហ្វេសប៊ុកថា នឹងត្រៀមបើកដំណើរការមួយកន្លែងទៀត នៅតាខ្មៅ ដែលនេះគឺជាសាខាទី២ បន្ទាប់ពីកាក់កបនៅសាខាទី១ នៅម្ដុំផ្សារដើមថ្កូវ។

លោក ប៉ែន សិទ្ធិ បញ្ជាក់ថា លោកពិតជាកាក់កបនឹងមុខរបរនេះមែន ទើបលោកស្ទើរតែចោលការងារ ហើយខ្វល់តែមុខរបរមួយនេះ ដោយសារនេះគឺជាមុខរបរចំណីអាហារ ដែលអ្នកណាក៏មិនអាចជៀសបានពីការទទួលទាន។ លោកថាសាខាថ្មីនេះ លោក និងដៃគូភាគហ៊ុន ដែលសុទ្ធតែបងប្អូនទាំង៣នាក់ នឹងបើកនៅជួរមាត់ទម្លេ ស្ថិតនៅក្បែរអគារកប៉ាល់ធំនៅតាខ្មៅ ដោយតូបរបស់លោក ដ្បិតថា អ្នកខ្លះមើលស្រាលថាគឺជាមុខរបរតូចតាចមែន ប៉ុន្តែលោកថា កាក់កប និងស្ទើរកុម្ម៉ង់មិនទាន់ តាំងពីបើកដំណើរការ។ ជាក់ស្ដែង គុយទាវ ស៊ីហ៊្វូតរបស់លោក មិនថាមី ឬ គុយទាវ ប្រហិតនិង ប្រហិតចៀន នោះទេ គឺភាគច្រើន គេកុម្ម៉ង់ធ្វើមិនទាន់ ដោយសារតែរូបមន្តអាហារនេះ គឺប្លែកពីគុយទាវផ្សេងៗ។លោកថាចាប់ពីថ្ងៃសៅរ៍ ទី១៥ សីហា តទៅ អ្នកតាខ្មៅ នឹងមិនចាំបាច់ពិបាកមកកុម្ម៉ង់ដល់ភ្នំពេញទៀតទេ គឺអាចទៅទទួលទាននៅតាខ្មៅ ក្បែរកប៉ាល់ធំបាន ដោយហាងរបស់លោក មិនថាអ្នកផ្សារដើមថ្កូវ ឬ តាខ្មៅ គឺអាចកុម្ម៉ង់បានចាប់ពីម៉ោង២រសៀល ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ។ លោកថាអ្នកថាមិចបានលោកងាកមកបើកមុខរបរបែបនេះ ខណៈដែលឱកាសបើកមុខរបរលូយជាងនេះ ក៏មិនអត់ តែលោកថា នេះគឺជាចំណូលចិត្ត ទោះបីធ្វើថៅកែផង រត់តុផង និង ចំណីជូនភ្ញៀវផង តែលោកថា កុំមើលងាយ ចំណូលបើកហាងធំខ្លះ មិនស្មើមុខរបរលោកទេ។ លោកថាបើតាមតែដាច់ លោក និង ដៃគូភាគហ៊ុនគួរតែបើកសាខាច្រើនទៀត តែដោយសារតែគ្រប់គ្រងមិនកើត ទើបហ៊ានបើកតែ២សិន។ លោក និង ដៃគូ ក៏នឹងត្រៀមលក់ប្រេនផងដែរ ក្នុងពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here