ស្ដាប់ហើយព្រឺរោម មួយបទ របស់ ឈីន រតនៈ ក្នុងវគ្គប្រកួតប្រជែងថ្មី

0

ក្នុងកម្មវិធី I Am A Singer Cambodia សប្ដាហ៍នេះ ជាវគ្គដ៏ពិសេសមួយ ដែលតម្រូវឲ្យកំពូលតារាចម្រៀងអាជីពទាំងប្រាំពីរដួង បកស្រាយចម្រៀងបែបសម័យបុរាណ សុទ្ធសឹងតែជាបទទាក់ទងក្នុងរឿងបុរាណល្បីៗរបស់ខ្មែរ។ បទដែរមានចំណងជើងថា «ទំនួញនាងកង្រី» ដែលជាបទក្នុងរឿងព្រងបុរាណខ្មែរ «រឿងពុទ្ធិសែននាងកង្រី» ដ៏ល្បីមួយមានអត្ថន័យយ៉ាងកំសត់ និង បកស្រាយដោយកញ្ញា ឈីន រតនៈ បានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លាំង ដោយសារតែកញ្ញា បានបញ្ចូលមនោសញ្ចេតនាក្នុងបទចម្រៀងនោះ បានយ៉ាងល្អ ស្ដាប់ហើយព្រឺរោម។

ឈីន រតនៈ ជាតារាដែល មានសំឡេងខ្លាំង និងប្រើប្រាស់បច្ចេកទេសបានយ៉ាងជំនាញ មិនថាប្រភេទបទអ្វីនោះ ទេ នាងធ្វើបានយ៉ាងល្អ។ អ្នកណាក៏ភ្ញាក់ផ្អើលនៅ ពេលឃើញនាងស្រែកច្រៀងបាន នូវបទក្នុងរឿងបុរាណខ្មែរ ហើយនិងជម្រុញអោយដឹងថា រតនៈគឺជាធនធានសិល្បៈ ចម្រៀងថ្មីមួយដ៍មានទេពកោសល្យពិបាករក មហាជនពិតជាស្ញប់ស្ញែងជាមួយ សមត្ថភាពនាងណាស់។ តោះទៅទស្សនា ស្ទីលដាក់មនោសញ្ចេតនារបស់ ឈីន រតនៈ ល្អកម្រិតណា៖

LEAVE A REPLY

Please enter your comment!
Please enter your name here