ស៊ឹម សូលិកា បង្អួតឡានថ្លៃ ខណៈអ្នកសិល្បៈថ្ងូរបាត់ចំណូល

0

មហាជន មានការចាប់អារម្មណ៍ នៅពេលឃើញ ពិធីការិនី ជើងចាស់ អ្នកនាង សុឹម សូលិកា បង្ហាញនូវភាពហុឺហារ សុីវិល័យពីជីវិតឯកជន។ តាំងពីរកបានស្នេហាត្រូវចិត្តមក អ្នកនាងរស់នៅ ក្រោមសភាពមានសេចក្តីសុខ។ លើសពីនេះអ្នកនាង ទើបតែចំណាយប្រាក់ ទិញឡានថ្មី ដែលតម្លៃវិញគឺច្រើនម៉ឺនដុល្លារមុននេះនោះផង។|

ពីធីការនីជើងចាស់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលិកា កំពុងធ្វើឲ្យមហាជន និងសិល្បករ-សិល្បការនីក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហោះរូបថត ថតជាមួយរថយន្ត Jeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅ ជាកាដូអោយកូនស្រី គឺ ស៊ឹម សូលីណា នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ដែលតាមដឹងរថយន្តនោះមានតម្លៃច្រើនម៉ឺនដុល្លារអាមេរិក ស្របពេលបុគ្គលក្នុងរង្វង់សិល្បៈជាច្រើនកំពុងត្អួញត្អែរពីការបាត់បង់ប្រាក់ចំនូលព្រោះបញ្ហាកូវីដ១៩។

នេះជាគ្រឿងប្រើប្រាស់ថ្មីសន្លាងមួយទៀត ដែលអ្នកនាងលើកយកមក អោយគេបានមើលឃើញ។ នេះមិនមែនជារបស់មានតម្លៃលើកដំបូងតាំងពីកូវីតផ្ទុះឡើងទេ ដ្បិតមុននេះ អ្នកនាងទើបតែទិញ នាឡិកាពេជ្រមួយ អោយលោក អេង រិទ្ឋី ជាកាដូក្តីស្រឡាញ់ ដែលមានតម្លៃកប់ពពក។ មកទល់ពេល នេះ ទាំងការងារ និង សេចក្តីស្នេហា អ្នកនាង សូលិកា មានពេញដៃអស់ហើយ ដោយអ្នកណាក៏សរសើរពីសំណាង។ យ៉ាងណាមិញ បើទោះជាមានលុយកាក់ច្រើនបែបណា ក៏អ្នកនាងនៅតែអះអាងថាមិនចោលសិល្បៈ ដែលស្រឡាញ់នោះដែរ។ អ្នកនាង នៅតែប៉ងសម្រេចបំណងមួយទៀត គឺពពោះកូនដំបូងកាដូ ដល់ស្វាមីប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here