ស្វីតអីស្វីតយ៉ាងនឹង! រុន ណាកូ និង ទេព មុន្នីរក្សា

0

ទើបតែមានការចាប់អារម្មណ៍ជាមួយនឹងការលេងឈុតហ្វេសហ្សិនកាលីបៗប្រភេទ High Cultured របស់ប្រទេសម៉ាឡេស៊ី ដែលនាំចូលផ្ដាច់មុខដោយហាងលក់សំលៀកបំពាក់ Mr.Manសោះ តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានតារាឆ្នើមគ្រងឈុតបុរាណបានស័ក្ដសមកាលពីដើមខែកក្កដា កន្លងទៅ ស្រាប់តែបញ្ចេញរូបថតស្វីតៗឡើងកប់ប្លែកភ្នែកទៀត ជាមួយតារាស្រីវ័យក្មេង កញ្ញា ទេព មុន្នីរក្សា ដែលជាសមាជិកក្នុងក្រុមគ្រួសារតារាកម្ពុជា ញាក់សាច់តែម្ដងបង្អួតលើសង្គមហ្វេសបុក។

នេះជាសកម្មភាពផ្អែមល្ហែមដែលគេកម្រឃើញ ខណៈដែលម្នាក់ៗសរសើរថាតារាទាំងពីរពិតជាគូស្នេហ៍ដ៍ផ្អែមល្ហែមយ៉ាងស័ក្តសម ប៉ុន្តែសាមីខ្លួនម្ខាងនៅមិនទាន់ទទួលស្គាល់។

រូបភាពស្វីតៗទាំងនោះ មិនត្រឹមតែត្រូវបានចែកចាយ ក្រោយការបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានផេកមួយយកទៅផលិតជាវីដេអូស្នេហាស្វីតៗឡើងកប់ ដោយគេសម្គាលឃើញមានអ្នកចែកចាយ និងចូលទស្សនាច្រើនមិនធម្មតា ត្រឹមតែប៉ុន្មានម៉ោង។ អ្នកបានឃើញរូបភាពស្វីតៗរបស់លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា សរសើរមិនដាច់ពីមាត់នោះទេ ថាអ្នកទាំងពីរស័ក្តសមទាំងវ័យ និងរូបសម្រស់ ដោយបានហៅអ្នកទាំងពីរថាគូស្នេហ៍ដែលសមគ្នាគ្មានចន្លោះ ក្នុងពេលដែលអ្នកទាំងពីរក៍ត្រូវគេកត់សម្គាល់ថា ស្និទ្ធិស្នាលគ្នានៅក្រៅឆាកមិនខុសគ្នា នៅក្នងសកម្មភាពសិល្បៈ។ យ៉ាងណាមិញ លោក រុន ណាកូ បញ្ជាក់ថា ទោះជាក្នុងការងារសិល្បៈ លោក និង ដៃគូមានទំនាក់ទំនងគ្នាដែលអាចនិយាយបានថាស្និទ្ធិជាងតារារួមអាជីពមួយចំនួន តែរវាង លោក និង នាង នៅជាមិត្តនឹងគ្នានៅឡើយប៉ុណ្ណោះ។

លោកថាពួកខ្លួនត្រូវបានហាងមីស្ទ័រមេន ទាក់ទងអោយថតបង្ហាញសំលៀកបំពាក់ប្រេនៗម៉ាក High Cultured ប៉ុណ្ណោះ ទើបឈានដល់ការថតរូបស្វីតៗ ទុកជាអនុស្សាវរីយ៍ក្នុងបំណងបង្ហោះលេងរួមគ្នា។ លោកសម្ដែងការភ្ញាក់ផ្អើល នៅពេលដែលរូបភាពរបស់ខ្លួនត្រូវបានចែកចាយ និងមានផេកខ្លះយករូបថតរបស់ពួកខ្លួនធ្វើជាវីដេអូ ហើយ បង្ហោះដែលកាន់តែធ្វើអោយទាក់ទាញលើបណ្ដាញសង្គមហ្វេសបុក។

ចង់ដឹងថាអ្នកទាំងពីរស្វីតៗនឹងគ្នាគួរអោយច្រណែនប៉ុណ្ណា តោះទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here