ឆឹម សក្កដា ស្តាយ មិនបានប៉ះ មាស សុខសោភា

0

គេ មិនដឹងថា មានការប៉ងបានជួបដៃគូចម្រៀងក្រោយពេល មានឱកាសបានរួមទ្រនំ ឬ ប៉ងសម្ដែងនោះទេ។ យ៉ាងណាមិញ អ្នកចម្រៀងថោន លោកឆឹម សក្កដា បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការចាកចេញរបស់តារាស្នូលរបស់ផលិតថោន ២ដួង កាលពីពេលថ្មីៗនេះ គឺ តារាចម្រៀង មាស សុខសោភា និងលោកប៉ុន សុណារិន្ទ ហៅខេម។
លោក ឆឹម សក្កដា បានចូលច្រៀង ពេញមុខនៅក្នុងផលិតកម្មថោន បានមួយរយៈកាលមកហើយ។

បើទោះមិនទាន់មានបទផ្ទុះ តែលោកក៏មានបទចម្រៀង ខ្លួនឯង និងចាប់ដៃគូគ្នា ជាមួយ ចែម ស្រីលក្ខណ៍ផងដែរ។ ពេលហក់មកដល់ កន្លែងដែលផ្តុំដោយជើងខ្លាំង សក្កដា មានចិត្តគួចប៉ង ច្រៀងជាមួយមាស សុខសោភា តាំងពីជំហានដំបូង ដើម្បីបន្ថែមភាពលេចធ្លោ ក្នុងពេលដែលក៏លោកកំពុងទទួលបានប្រជាប្រិយភាពផង។ ប៉ុន្តែគម្រោងនោះ មិនទាន់លេចចេញរូបរាងផង មាស សុខសោភា បានដូរចេញទៅកន្លែងច្រៀងថ្មី ដោយមិនចង់ចាំអ៊ុតលទ្ធផល ដែលអាចអោយថោន រកបទថ្មីអោយបានប៉ះគ្នាសោះ។ទោះជាយ៉ាងណា លោកថា​មិនមានសិទ្ធិក្នុងការហាមឃាត់តារាចម្រៀងទាំង២ដួងនោះឡើយ ព្រោះជាការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ ប៉ុន្ដែទស្សនិកជនមួយចំនួន ក៏ដូចជារូបលោកដែរ គឺបានត្រឹមតែខកចិត្តប៉ុណ្ណោះ។

លោក ឆឹម សក្កដា ថា​ជំងឺកូវីដ-១៩នេះ បានធ្វើឲ្យអាជីពសិល្បៈរបស់លោកប៉ះពាល់ខ្លាំង ព្រោះតាមកម្មវិធីផ្សេងៗដែលគ្រោងធ្វើ ត្រូវបានគេលុបចោលស្ទើរទាំងអស់។ សម្រាប់ការថតភាពយន្ដវិញ គឺលោកមិនមានការខាតបង់ច្រើននោះទេ ដោយសារតែផលិតកម្មដែលហៅលោកថតរឿង គេមិនបានលុបចោលការថតភាពយន្ដទាំងនោះទេ គឺគ្រាន់តែពន្យារពេលសិនប៉ុណ្ណោះ ហើយពេលកូវីដ-១៩ ស្ងប់ស្ងាត់ គឺនឹងចាប់ផ្ដើមថតឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here