ឡោម លក្ខិណា ព្យាយាមរំងាប់ចិត្តដើម្បីកូនប្រុស

0

អ្នកនាង ឡោម លក្ខិណា បានក្លាយ ជានារីមេម៉ាយដោយសារបាត់បង់ប្តី កាលពីប៉ុន្មានខែមុន។ នាងកំពុងតែរំងាប់ចិត្ត ព្យាយាមខិតខំ បំពេញការងារអោយបាន ណែនដៃឡើងវិញ បន្ទាប់ពីដឹងថាខ្លួនត្រូវដើរតួជាបង្គោលគ្រួសារដ៍ធំមួយសម្រាប់កូនប្រុស ដោយមិនអាចទន់ជ្រាយបាន។ ម្ល៉ោះហើយមានតែពាក្យខំតទៅទៀត ទើបយកឈ្នះបាន។

ការតាំងចិត្តនេះ គឺ ឡោម លក្ខិណាត្រូវបង្ខំចិត្តបង្ហាញនូវស្នាមញញឹមអោយបានច្រើន បង្ហាញនូវភាពរីករាយមកវិញបានច្រើន ជាកម្លាំងចិត្ត និង ដើម្បីភាពរឹងមាំ។ ក្នុងនោះ បើមើលទៅលើរូបរាង ក៏ឃើញថា នាងឡើងសាច់ឡើងឈាម បែកសាច់ធាត់មុខពេញជាមុនផងដែរ បើធៀបនឹងពេលបាត់បង់ស្វាមីភ្លាមៗ កាលពីដើមខែមករា ដើមឆ្នាំ។ មិត្តភក្តិនិយាយថា នាងព្យាយាមកាត់ចិត្ត មិននឹកនាអតីតកាល ដែលនេះគឺជាប្រការដែលអាចដោះស្រាយផ្លូវចិត្តមួយដ៏ប្រសើរ ហើយក៏ជាការងើបឈដើរទៅមុខ មើលថែទាំកូនប្រុសអោយល្អដើម្បីអនាគតកូននោះ ដើម្បីអោយឪពុកគេស្ងប់ចិត្តផងដែរ។ បែបនេះហើយទើបនាងខិតខំ ធ្វើការទាំងចូលសិល្បៈ និងយកពេលវេលាលក់ដូរផលិតផល តាមអនឡាញដែលកំពុងទាក់ទាញ។

ឡោម លក្ខិណា ក៏មិនចង់បើកកកាយនូវការសួរនាំរឿងគូថ្មីអ្វីឡើយ រឿងសំខាន់តែម្យ៉ាងគឺមើលកូនជួយក្រុមគ្រួសារនិង ការងាររកសុី។ នាងថារាល់អ្វីដែលនិយាយដល់ម៨នអាចខ្វះបាន គឺរឿងមុខរបរ ដោយគិតច្នៃអោយប្រសើរ ជៀងគិតលើស្នេហាដែលនាងនោះអាចជាបញ្ហា ដែលមិនគួរប្រញាប់យកមកវិភាគនៅពេលនេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here