ដាញ់ ម៉ូនីកា ដាក់មួយឃ្លាសំដៅស្វាមី ស្ដាប់ហើយគួរសរសើរ

0

អតីត តារាសម្តែងដ៍ល្បីល្បាញ នាង ទាវ ដាញ់ ម៉ូនីកា បានចាកចេញ ទៅរស់នៅប្រទេសអូស្ត្រាលី ប្រមាណមួយរយៈកាលធំ ក្រោយរៀបការ។ ម៉ូនីកា បានទទួលចំណងដៃ កូន២នាក់ ក្រោយភ្ជាប់ស្នេហ៍ ជាមួយបុរសខ្មែរកាត់អូស្ត្រាលីវ័យ ជ្រេបន្តិចមក។ ខណៈដែលអ្នកខ្លះ យល់ថារូបសម្រស់ និង កេរ្តិ៍ឈ្មោះរបស់នាង ប្រសិនបើយកស្វាមីរូបសង្ហាសំបូរទ្រព្យក៏មិនខ្វះនោះ អ្នកនាងបានចោលសម្ដីមួយឃ្លា ស្ដាប់ហើយពិតជាសរសើរ ស្របពេលដែលការជ្រើសរើសរបស់អ្នកនាង ក៏ពោរពេញដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ផង។

ដាញ់ ម៉ូនីកា បានលះបង់ពេលវេលា និងអ្វីគ្រប់យ៉ាង ដើម្បីទ្វេរចិត្តមើលថែទាំជីវិតមេគ្រួសារ នៅពេលលាភាពនៅលីវ។ នាងសុខចិត្តតាមប្តី ដើម្បីបានសាងស្នេហាថ្មី ក្រោមពាក្យថាតស៊ូ។ ក្រោយពេលឆ្លងកាត់ ឧបសគ្គ ជាច្រើន ទៅដល់ស្រុកថ្មីដីថ្មី ដាញ់ ម៉ូនីកា បានលួចសរសើរពីភាពពុះពារ របស់ខ្លួនដែលខំ សាងកម្រងជីវិតប្តីប្រពន្ឋ អោយបានរឹងមាំ បើទោះជាពេលខ្លះនាងជួបរកាំរកូស ខ្លះបែបណា។ ដាញ់ ម៉ូនីកា បញ្ជាក់ពីអារម្មណ៍ប្រាប់អ្នកគាំទ្រថា “នៅថ្ងៃដំបូងដែលខ្ញុំទទួលយកក្តីស្រឡាញ់ពីអ្នក គឺជាថ្ងៃដែល ខ្ញុំតាំងចិត្តថាលះបង់គ្រប់បែបយ៉ាង ដើម្បីទទួលយកទាំងសុខទាំងទុក្ខ ជាមួយអ្នក។ គ្មានចិត្តគិតថា អ្នកក្រ ឬអ្នកមាន ស្អាតឬអាក្រក់នោះឡើយ។ ហើយក៏មិនដែលគិតខ្វល់ ពីសំដី អ្នកដ៍ទៃនិយាយពីអ្នកនោះដែរ។ ចង់បានតែម្យ៉ាងទេ គឺភាពស្មោះត្រង់”។

ដាញ់ ម៉ូនីកា ដ្បិតតែរស់នៅស្រុកគេ តែនាង ក៏មានការងារ រាល់ថ្ងៃជាអ្នកលក់ អនឡាញម្នាក់ ដែលមាន អតិថិជនគាំទ្រ និងជោគជ័យម្នាក់នៅលើហ្វេសប៊ុក។ ក្នុងនោះដែរ ដ្បិតថា ឆ្ងាយមាតុភូមិ តែ ដាញ់នីកា រមែងនាំស្វាមីនិងកូនមកលេងស្រុកកំណើតជារឿយៗ គឺបានប៉ុន្មានលើកមកហើយបន្ទាប់ ពីនៅអូស្ត្រាលីច្រើនឆ្នាំ ដោយគ្រាន់តែអ្នកនាងមិនទទួលសម្ដែង ឬ ឡើងឆាកអោយអ្នកគទ្រចាប់អារម្មណ៍។