ចង់ច្រលំតារា ពេលម្ចាស់ប្រេន DL Secret បង្អួតសំនៀងលើកដំបូង

0

នៅក្នុងពិភពអនឡាញ គេអាចនិយាយបានថា គេស្គាល់ថា អ្នកនាង ស៊ុន ដាឡែន ម្ចាស់ប្រេនផលិតផល DL Secret ដែលជាម្ចាស់ក្រុមហ៊ុន Dalen Sun Co,Ltd មិនតិចនោះទេ ជាពិសេសជាមួយភាពជោគជ័យ និង យុទ្ធសាស្ត្រ នៅក្នុងមុខជំនួញ។ ប៉ុន្តែសម្រាប់ការបង្ហើរសំលេងក្នុងបទចម្រៀង គឺអាចនិយាយបានថាមិនធ្លាប់ឃើញអ្នកនាងបង្ហាញទាល់តែសោះ ដូច្នេះហើយទើបមានការចាប់អារម្មណ៏មិនតិចទេ នៅពេលអ្នកនាងបញ្ចេញមួយបទក្រោមចំណងជើងថា”ស្នេហាជាស្រាពុល” ដែលក្រៅពីពីរោះប្លែក ក៏ជាបទដែលមានខ្លឹមសារអប់រំផងដែរ។

មានការបញ្ជាក់ថា នេះគឺជាបទចម្រៀងទី1 ដែលអ្នកនាងបានច្រៀង ខណៈដែលការបង្ហើរសំនៀងនេះ គឺមិនមែនដើម្បីវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងនោះទេ ប៉ុន្តែត្រូវបានអ្នកនាងឆ្លើយប្រាប់អ្នកគាំទ្រថា គឺដើម្បីកម្សាន្ត និង ដោយសារតែស្រលាញ់បទនោះតែប៉ុណ្ណោះ។ នៅក្នុងបទនោះ អ្នកនាងក៏បង្ហាញរូបសម្រស់យ៉ាងទាក់ទាញ មិនចាញ់តារាផងដែរ។
ចង់ដឹងថា ទឹកដមសំលេងអ្នកនាង ក្នុងបទចម្រៀងនេះ ប្លែកត្រចៀកកម្រិតណា សូមរីករាយទស្សនា៖


LEAVE A REPLY

Please enter your comment!
Please enter your name here