តារាសម្តែង នី មុនីនាថ ដែលខកស្នេហ៍ ឈឺចិត្ត អស់ជាច្រើនឆ្នាំ រហូតស្ទើរតែបង្អាក់ជីវិតសិល្បៈ ព្រោះពិបាកប្រឈម ពេលនេះបានត្រឡប់មកវិញនូវអារម្មណ៍ល្អ។ នាងបានទម្លាយថា រកបានបុរសថ្មីម្នាក់ យល់ចិត្តនាងណាស់ ទំនងបើសិនជា មានភាពរលូនទៅ មុខគឺអាចក្លាយជាស្វាមីនាង នាពេលអនាគត។
បុរសជាគូគាប់ ឆក់យកចិត្តនី មុនីនាថអោយជា ពីជំងឺស្នេហា បាននោះ ត្រូវបាន តារាមុខស្រទន់ រូបនេះលើកឡើងថា យល់ចិត្តនាងណាស់។ បុរសរូបនោះ ជាអ្នករកសុី នៅក្នុងស្រុក វ័យបងនាងតិចតួច។ ក្រៅពីស្រឡាញ់នាង ហើយនោះ ថែមទាង បានបើកផ្លូវអោយនាង បម្រើ អាជីពសិល្បៈ តាមចិត្ត។ ដូចនេះហើយ ទើប ច្រើនខែមក នេះ នាង បាន ទទួលយក ការងារសម្តែងមកវិញដោយ ទទួលបានការថត រឿងជាច្រើន រវល់ពេញ១សប្តាហ៍ ៗ។ យ៉ាងណានាងនៅ តែចំណាយចិត្ត មើលគ្នា ទៅវិញ ទៅមកអោយ ច្បាស់សិន ព្រោះដាន ស្រមោល ចាស់ បានវាយលុក អារម្មណ៍នាង អោយបាក់ រហូតនាងនៅទំនេរ ដល់អាយុច្រើនបែបនេះ។
មានការ លើកឡើងថា នី មុនីនាថ នឹងមិនទៅណាចោល ស្រុកខ្មែរឡើយ ដោយនាង សម្រេចជ្រើសរើស បុរសក្នុងស្រុកជាគូអនាគត ដោយសារគូដណ្តឹងនាង ដែលដាច់គ្នាជាអ្នកនៅនាយសមុទ្រ។ នាងនៅបន្តមានផែន ការខ្លះៗ ដែលរៀបចំ អោយអ្នកផ្ទះរួចរាល់ ពិសេសខែ១១ ខាងមុខ ប្អូនស្រីនាង នឹងរៀបការ ហើយបន្តដល់ប្អូនៗផ្សេងទៀត។ លុះត្រាដែលប្អូនៗ ការមានអនាគតអស់នាង សម្រេចចិត្តគិត រឿងនាងវិញម្តង។ យ៉ាងណា មុនីនាថមិន ទាន់បង្ហាញមុខ បុរសជាម្ចាស់ចិត្តនាងថា ស្រស់សង្ហាបែបណា អោយគេដឹងនៅឡើយ។










