សុខ ពិសី និង អុី វ៉ា ប្រឹងទប់សាន់ដេ

0

តារាចម្រៀងលំដាប់យុវវ័យ កញ្ញា សុខ ពិសី និង អុី វ៉ា គឺជាតារាដែលជោគជ័យជាងគេ នៅក្នុងផលិតកម្មសាន់ដេរ។ ប៉ុន្តែតារាស្រីទាំង២ នេះហាក់បីថមថយប្រជាប្រិយភាព ស្របពេលមិនសូវមានបទចម្រៀងវាយលុកទីផ្សារផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺតារាខ្លាំងផ្អើលដូរទ្រនំអស់ហើយ លើកលែងតែអ្នកទាំងពីរ ហាក់នៅព្រងើយកន្តើយ ដែលមិនខុសពីនៅចាំផ្ទះអោយសាន់ដេ ដោយមិនមានគម្រោងហក់ចុះឡើង។

តារាមួយចំនួន នៅក្នុងផលិតកម្មសាន់ដេរ បានចាកចេញនៅក្រៅទ្រនំនេះក្រោយពេលឃើញថាទីផ្សារចម្រៀងស្ងាត់។ ចំណែក សុខ ពិសី និង អុី វ៉ា នៅតែមិនទាន់មានគម្រោងចាកចោល ទ្រនំខាងលើនេះឡើយ ។ ទោះបីកន្លងមក ល្បីថា អុី វ៉ា ចង់ដូរទិសងាកទៅកន្លែងថ្មីយ៉ាងណាក៏នាងនៅតែ មានមុខក្នុងសាន់ដេរដដែល។ មានការលើកឡើងថាខ្លាញី ទាំង២នេះ កំពុងតែត្រូវបាន ខាងផលិតកម្មមានការខ្នះខ្នែង យកចិត្តទុកដាក់ ជ្រើសរើសបទណាដែលចាក់ដោត ត្រូវចិត្តមិត្តអ្នកស្តាប់វិញ។ បំណងចង់អោយ តារាទាំង២ នៅតែរក្សាប្រជាប្រិយភាពខ្លាំងដដែល ប្រយោជន៏ មិនចង់អោយគិតច្រើនរឿងដូរទ្រនំ។

ទោះជាយ៉ាងណា គេនៅតែចង់ឃើញសុខ ពិសីនិង អុី វ៉ា បន្តមានបណ្តាបទចម្រៀងថ្មីៗជាបន្តទៀត លើពិភពចម្រៀង។ ដោយឡែក ចម្រៀងសព្វថ្ងៃនេះតារាថ្មីៗ ក៏មានវិធី បង្ហាញផលិតបទចម្រៀងអោយមានភាពទាក់ទាញដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here