ខណៈគូប្រជែងល្បីរឿងសម្ភារៈនិយម Siv Mey សម្ញ៉ែងរឿងសប្បុរសធម៌

0

អ្នកល្បីៗក្នុងអនឡាញមិនតិចទេ កំពុងល្បីរឿងបង្អួតគ្រឿងពេជ្រគ្នា ល្បីរឿងបង្អួតម៉ូតរថយន្ត និង រឿងផ្ទះវីឡាគ្នា ប៉ុន្តែតារាហ្វេសប៊ុកល្នីឈ្មោះមូយរូបដែរ គឺ អ្នកនាង ស៊ីវម៉ី ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Onlineshop និងជាម្ចាស់ផលិតផល Ei Ei ហាក់បន្ថយដៃក្នុងការបង្អួតគ្រឿងពេជ្រ ម៉ូតឡានថ្លៃកប់ស៊េរី ហើយងាកមកធ្វើសប្បុរសជាជំនួស បើទោះជាមួយរយៈពេលមុន អ្នកនាងគឺជាបង្ហាញសម្ភារៈនិយមដ៏ឈានមុខម្នាក់។

អ្នកនាង Sivmey មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានភាពវ័យឆ្លាតក្នុងការប្រកបអាជីវកម្មរកស៊ីនោះទេ អ្នកនាងត្រូវបានគេកត់សម្គាល់ថាមានភាពសកម្មមិនធម្មតាក្នុងការធ្វើមនុស្សធម៌មិនថាទីជិតទីឆ្ងាយ។ ឱ្យតែមានទុរគតជន ឬអ្នកពិការខ្វះលទ្ធភាពពុំអាចរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ គឺតែងតែមានវត្តមានអ្នកនាងចុះទៅជួយចែករំលែកសេចក្ដីអាណិតស្រឡាញ់ ផ្ដល់ជាថវិការនិងការលើកទឹកចិត្តដល់ជនដែលកំពុងខ្វះជំហរដោយមិនមានការរើសអើងនោះឡើយ។

ជាងនេះទៅទៀតក្រៅពីផ្ដល់ជំនួយជួយដល់ទុរគតជនតាមស្រុកតាមភូមិ អ្នកនាង Sivmey មិនមើលរំលងនូវវត្តអារ៉ាមមួយចំនួនដែលមានការខ្វះខាត អ្នកនាងក៏ត្រូវគេកត់សម្គាល់ថា ហ៊ានចំណាយដល់ច្រើនម៉ឺនដុល្លារតែប៉ុន្មានថ្ងៃដដែលហើយដដែលទៀត ជួយដល់សង្គមផងដែរ។ គ្រាន់តែជួយការទប់ស្កាត់កូវីតជាមួយរដ្ឋាភិបាលអ្នកនាងជួយ៥០០០ពាន់ដុល្លារ ជួយកាកបាទក្រហមរាជធានីភ្នំពេញជាង២០០០ដុល្លារ និងអង្ករច្យើនតោន និងជួយកាកបាទក្រហមប្រចាំខេត្តកណ្ដាលរហូតដល់៤ម៉ឺនដុល្លារ ក្នុងពេលអ្នកអនឡាញភាគច្រើនមិនជួយដល់ម្លឹង។ អ្នកនាងតែងជួយឧបត្ថមជាថវិការ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនសម្រាប់ជាចង្ហាន់ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ប្រចាំនៅក្នុងវត្តបានមួយរយៈពេលផងដែរ។ មិនតែប៉ុណ្នោះអ្នកនាងក៏បានចំណាយថវិការផ្ទាល់ខ្លូនដើម្បីចេញមុខធ្វើគម្រោងសាងសង់ស្ពាន និងផ្លូវលំផ្សេងៗនៅតាមទីជនបទដែលដាច់ស្រយាលពុំទាន់មានការអភិវឌ្ឍដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៅតាមភូមិឃុំគួរឱ្យសរសើរ។

គួរបញ្ជាក់ថា អ្នកនាង Sivmey មានដើមកំណើតជាឈាមជ័រអ្នកខេត្តព្រៃវែង ហើយអ្នកនាងគឺជាអ្នកលក់អនឡាញដ៏ជោគជ័យម្នាក់ក្នុងវិស័យអនឡាញ។ ក្រៅពីមានទឹកចិត្តជ្រះថ្លាក្នុងការធ្វើសប្បុរសធម៌មិនធម្មតាគួរឱ្យកោតសរសើរសរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here