ប៉ុន្មានឈុត ពពោះ ពី តារាសម្តែង តូតា ពិតជាគន់មិនជិនណាយ

0

ធ្លាប់ជា តារាបង្ហាញម៉ូដ កន្លងមក ដ៍ជំនាញ ដែរ នោះ ទើបពេលកំពុងពពោះ ជាង៤ខែ តូ តា ហាក់រំលេចភាព ទាក់ទាញ ស្ទីលចេញ ម៉ូដ ថតរូប ដែលមើលទៅគួរអោយ ចូលចិត្ត។ តាំងពីការ ហើយ តូតា និងលោកនីត រិតតែស្រឡាញ់គ្នា ខ្លាំងឡើងៗ គួរអោយសរសើរ។ ពិសេស ពេលដឹងថា ប្រពន្ឋ ក្មេងមានទម្ងន់ទំហំ ស្រឡាញ់ភរិយា គឺរិតតែទ្វេរគុណតែម្តង ជា សំណាងមួយ របស់តូតា។

តារាសម្តែងល្បីឈ្មោះ អ្នកនាងម៉ាក សែនសូនីតា ហៅតូតា បានបង្ហាញផ្ទៃពោះកូនដំបូង បន្ទាប់ពីរៀបការជាមួយអតីតចាងហ្វាងផលិតកម្ម Angkor Picture លោកប៉ូល វិបូរ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ អាពាហ៍ពិពាហ៍ នេះចំរដូល កូវីដ១៩ ពេញទំហឹង តែមិនរំខាន បងប្អនសិល្បករ ចូលរួមជូនពរជ័យឡើយ។ ម្នាក់ៗរីករាយ ដែលស្នេហា តារាញញឹមស្រស់តូតា ឆ្លងដល់ត្រើយសុភមង្គល មានការដឹងឭពេញប្រទេស។

បើទោះបី តូតា ក្លាយជាប្រពន្ឋ ម្ចាស់ផលិតកម្ម បែបណា នាងនៅតែមិនបោះបង់ ការសម្តែង ដោយស្វាមីនៅបើកដៃ វាយលុកជំនាញនេះ តាមចំណូលចិត្តប្រពន្ឋ។ មួយគូនេះ នាំគ្នាតាំងចិត្ត រួចជាស្រេច នឹងដឹកដៃគ្នា មើលថែកូនដំបូងជា ចំណងដៃអោយល្អ ប្រពៃ ប្រកបដោយធម៌។ ម្យ៉ាងទៀតកំពុងអ៊ុត មើលថាតំណក់ឈាម នេះកូនប្រុសឬស្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here