ភិន សុដាលីស ប្រកាសថាហាងថ្មី២ មិនប៉ះពាល់ការងារសិល្បៈ

0

វត្តមានបើកហាងថ្មី២ កាលពីថ្ងៃទី ៤ ខែ សីហា គឺហាង «កាទី ខននើ» សាខាសែនសុខ (Katy Korner) ដែលជាហាងលក់កញ្ចក់ភ្នែក និងហាង«ចង់ស្អាត (Jong Sa art)»នាំចូលផលិតផលគ្រឿងសម្អាង អ្នកនាងភិន សុដាលីស បានអះអាងថាមិនប៉ះពាល់ការងារក្នុងនាមជាតារាសម្ដែង និងជាផលិតករនៅក្នុងផលិតកម្មមហាហង្សនោះទេ។ ផ្ទុយទៅវិញអ្នកនាងប្រកាសថានឹងធ្វើអោយខ្លាំងនូវអាជីវកម្មមួយនេះ ដើម្បីអោយទទួលជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញនោះផង។

អ្នកនាង ភិន សុដាលីស ថ្លែងថា អាជីវកម្មដែលអ្នកនាងទើបតែបើកសម្ពោធធំដុំនេះ មិនមែនជាជាអាជីវកម្មទីមួយរបស់ខ្លួននោះទេ ដោយសារតែពេលកន្លងមក អ្នកនាង ភិន សុដាលីស ក៏បានប្រកាសអោយដឹងពីនូវហាង ខេទី ខននឺរ ដែលជាហាងផ្គង់ផ្គង់កញ្ចក់ភ្នែករួចមកដែរ កាលពីឆ្នាំ 2017 បន្ទាប់ពីអ្នកនាងដំណើរការលក់ដូរនៅលើកម្មអនឡានបានជោគជ័យកាលពីឆ្នាំ2012។ អ្នកនាងថា ស្រទាប់យុវវ័យកាន់តែច្រើនបានក្លាយជាអតិថិជនរបស់ខ្លួន ទើបធ្វើអោយអ្នកនាងសម្រេចចិត្តបោះទុនបើកសាខាថ្មីនៅម្ដុំសែនសុខ ដើម្បីផ្គត់ផ្គង់កញ្ចក់ភ្នែក ដែលអ្នកនាងនាំចូលផ្ដាច់មុខ ដោយដាក់ឈ្មោះថា ហាង Katy Korner និងឈានទៅបើកហាងមួយបន្ថែមទៀត គឺហាង ចង់ស្អាត Jong Sa Art ដោយនាំចូលផ្ដាច់មុខនូវប្រភេទគ្រឿងសម្អាងល្អៗ និងប្រេនៗមកពី ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វីបអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដោយបានទាំងសហការជាមួយ ក្រុមហ៊ុននាំចូលផលិតផល អិន អេ ព្រីមិច (N.A Brimex) មុននឹងសម្រេចចិត្តបោះទុន។

ភិន សុដាលីស និយាយថាអ្នកនាងសាខាថ្មីរបស់ហាងកញ្ចក់ភ្នែក និងហាងលក់គ្រឿងសម្អាងដែលខ្លួនដំណើរការ កើតឡើងដោយសារតែអ្នកនាង សិក្សាទីផ្សារច្បាស់លាស់ និងដោយសារតែមានក្រុមការងារខាងផ្នែកមុខជំនួញមានជំនាញច្បាស់លាស់ដែលអ្នកនាងមានទំនុកចិត្ត។

អ្នកនាងគម្រោងបង្ហាញនូវសក្កានុពលទីផ្សាររបស់ខ្លួន អោយទទួលបានការគាំទ្រពេញ២៥ខេត្តក្រុង ដើម្បីប្រកួតប្រជែង ដោយអះអាងថាអ្វីដែលអ្នកនាងបោះជំហាន នឹងមិនធ្វើអោយប៉ះពាល់ដល់ការងារសម្ដែង និងការងារដឹកនាំផលិតកម្មមហាហង្សក្នុងការផលិតរឿងនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here