មើលៗ ផង លី អុីវ៉ាធីណា ហាក់ស្ងប់ស្ងាត់!

0

តារាចម្រៀង ធ្នឹក បទចិន លី អុីវ៉ាធីណា ហៅធីង ធីង នៅតែប្រកាស ជាតារាចម្រៀង ដដែល ដោយមិនទាន់អាចចាកចេញ ទៅណា។ ប៉ុន្តែ តារាស្រី ម្នាក់នេះ ហាក់នៅ ពាក់កណ្តាលទី ប្រឡូកច្រើនឆ្នាំ មក ឃើញថា មានសន្ទុៈ មួយល្មមៗ ប៉ុន្តែនិយាយពី សំឡេងច្រៀងវិញ មិនធម្មតា។

បើគិតពី ចំនួនឆ្នាំនៃ ការប្រឡូកសិល្បៈ របស់ លី អុីវ៉ាធីណា ឃើញថា ចង់យិនសុិន ទៅហើយ ។ នាង នៅតែជា តារាចម្រៀង ដែល មហាជន ចង់ឃើញ និងចង់ស្តាប់ ទឹកដមសំឡេង ដ៍ពិរោះរបស់នាង។ ធីណា ច្រៀងបទ ទម្រង់មនោសញ្ចេតនា វិញគឺចាក់ដោតតែម្តង សំឡេងនាងច្រៀងត្រូវស្ទីលបែបនេះណាស់។ បទបែប មនោសញ្ចេតនា ជាច្រើនបទហើយ ដែលតារាកូនកាត់ចិននេះ អន្ទងមិត្តអ្នកស្តាប់ អោយស្លុងតាម។

យ៉ាងណា តារាដែលផ្លាស់ប្តូរ ទ្រនំផលិតកម្ម ពីមួយទៅមួយនេះ ហាក់ស្ងាត់ចេញ បទចម្រៀង បន្ទាប់ពីផលិតកម្មចុងក្រោយ ដែលនាងនៅ មិនសូវឃើញចេញបទអោយនាង។ ម្ល៉ោះហើយ ប្រិយមិត្ត ដែល ធ្លាប់គាំទ្រនាង ចង់ឃើញធីណា មានបទថ្មីៗ ដូចមុនអោយច្រើន និងមើលៗនាងផង ព្រោះនាងក៏ស្ថិតតារាលេចធ្លោ ដូចតារាជួរមុខដ៍ទៃដែរ។ ធីណា ក្រៅពីសិល្បៈ នាងលក់ផលិតផលដូចតារា មួយចំនួន ហើយក៏មានបើកហាង អាហារដ្ឋានមួយ កន្លែង ក្បែរវីហ្វ្រេនបឹងត្របែក យូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here