យាយដ៏កម្សត់របស់ ពេជ្រ ថៃ ទទួលមរណភាព

0

កាលពីយប់ថ្ងៃទី៦ សីហា តារាចម្រៀងតូចល្អិតពេជ្រ ថៃបានអះអាងថា ជីដូនដ៏កម្សត់របស់ខ្លួនបានទទួកមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថានោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិត ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់ប្អូន នៅពេលដែលឪពុកម្ដាយរបស់ប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ ប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនក្នុងពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះយ៉ាងក្ដុកក្ដួលផង។

- Advertisement -

ពេជ្រ ថៃ បានបង្ហោះជាសាធារណៈថា «មរណភាពរបស់លោកយាយ គឺជាទុក្ខដ៏ធំមហិមារបស់ចៅ ចៅសូមបួងសួងដល់អារុក្ខអារៈអ្នកតា វត្ថុស័ក្ដសិទ្ធ ក្នុងលោក សូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។ ក្នុងពេលជីដូនទើបទទួលមរណភាពភ្លាមៗ ប្អូនក៏បានបង្ហោះថា«ម៉ែចាស់របស់ខ្ញុំបាទ ទទួលមរណភាពហើយ សូមអោយម៉ែចាស់ទៅកាន់សុគតិភព ហើយចៅប្រាថ្នាជាតិណាណា សូមអោយក្លាយជាចៅលោកយាយជានិច្ច!»។

លោក សុខ រ៉ាស៊ី ពិធីករហង្សមាស ដែលមានទំនាក់ទំនងជិតស្និទ្ធិ បានអះអាងថា ជីដូនរបស់លោកប្អូនប្រុសពេជ្រ ថៃ មានជំងឺជរាពាធច្រើនខែមកហើយ ដោយលោកដែលបានដឹងពីស្ថានភាពនោះ ក្រោយពេល ពេជ្រ ថៃ សម្រេចចិត្តចាកចេញពី ភ្នំពេញ កន្លែងដែលប្អូនប្ដូរមកសិក្សា និងច្រៀង អោយទៅមើលថែជីដូននៅមុនដង្ហើមចុងក្រោយនោះផង។ លោកបានបង្ហោះថា«សូមចូលរួមរំលែកទុក្ខប្អូនប្រុស ពេជ្រ ថៃ ដែលលោកយាយរបស់ប្អូនបានទទួលមរណភាព ដោយរោគាពាធ ស្រណោះណាស់ដែលពេលដែលប្អូន ប្រាប់ថាប្អូនមិនបានរស់នៅភ្នំពេញទេ ត្រូវទៅមើលថែលោកយាយនៅបាត់ដំំបង ដោយសារលោកយាយកាន់តែទ្រុឌទ្រមហើយ ហើយលោកយាយតែងតែរវើរវាយរកតែចៅ ពេជ្រ ថៃ ដោយសារតែជាចៅដែលលោកយាយមើលថែតាំងពីតូច និងជាចៅកម្សត់! សូមអោយលោកយាយបានទៅកាន់សុគតិភព» ដែលអ្នកណាអានហើយក៏ក្ដុកក្ដូលជំនួស។

LEAVE A REPLY

Please enter your comment!
Please enter your name here